វិធីធ្វើអត្ថាធិប្បាយសុភាសិត

 វិធីធ្វើអត្ថាធិប្បាយសុភាសិត

វិធីធ្វើអត្ថាធិប្បាយសុភាសិត

ក្នុងវិធីធ្វើអត្ថាធិប្បាយ សុភាសិតទូទៅ ក៏ដូចក្នុងវិធីធ្វើ អត្ថាធិប្បាយប្រធានឯទៀតៗដែរ តើត្រូវតែលើកយកគោលវិធី៣យ៉ាងយកមកអនុវត្តជាដរាបគឺ :

១. សេចក្តីផ្តើម. - គឺការផ្តើមនិយាយបកស្រាយពង្រីក សេចក្តីក្នុងសុភាសិតនីមួយៗ ដែលមាននៅក្នុងប្រធានចោទ ដោយបានលើកយកបញ្ហា មកចោទក្នុងសុភាសិតនោះថែមទៀត មុននឹងបកស្រាយពន្យល់ន័យសេចក្តីនៅក្នុងអង្គសេចក្ដី ។

២. តួសេចក្តី. - គឺការបកស្រាយពង្រីកពន្យល់ន័យក្នុងសុភាសិត ដែលមាននៅក្នុងប្រធានចោទ។ នៅក្នុងអង្គឬ តួសេចក្ដីនេះ គេត្រូវលើកយកមតិ ៣ យ៉ាងទៀតមកអនុវត្តជាមួយផងជាការចាំបាច់គឺ :

ក. មតិស្រប. - ជាការបកស្រាយពន្យល់ស្របទៅ តាមសុភាសិតដើម បានសេចក្តីថាយើងត្រូវឱ្យតម្លៃទៅលើ សុភាសិតដែលមានក្នុងប្រធានចោទជាដរាប បើសុភា-គិតថាយ៉ាងណា យើងត្រូវតែនិយាយស្របទៅតាមនោះដោយគ្មានជំទាស់ ។

ខ.មតិផ្ទុយ.-គឺជាការនិយាយពន្យល់មួយបែបផ្សេងទៀត ដែលមានន័យសេចក្ដីមតិយោបល់ផ្ទុយពីក្នុងមតិស្របផង ផ្ទុយពីសុភាសិត ជាប្រធានចោទផង ឧទាហរណ៍ ថាបើសុភាសិតដើមូល់ថាល្អ, ត្រឹមត្រូវទៅហើយ យើងត្រូវតែរកមតិ យោបល់លំផ្សេងទៀតមកពន្យល់ថាមិនល្អ, មិនត្រឹមត្រូវឬមិនទាន់ល្អ មិនទាន់ត្រឹមត្រូវទាំងអស់ដោយមានហេតុឬភ័ស្តុតាងបែបនេះមួយៗ ។

ការទាញមតិផ្ទុយនេះ ត្រូវតែមានឧទាហរណ៍ណាមួយមកបញ្ជាក់ផងជានិច្ច ។

គ.មតិរួម -បានដល់ការបង្រួមមតិយោបល់ទាំងពីរខាងលើឱ្យស្របគ្នាឬមួយយើងឱ្យតម្លៃទៅលើមតិស្រប ឬមួយយើងឱ្យតម្លៃទៅលើមតិផ្ទុយ ឬមួយក៏យើងរកមតិយោបល់មួយផ្សេងទៀតមកបង្ហាញ ប្រសិនបើមតិយោបល់នោះ មានលក្ខណៈសមហេតុផល ជាងមតិយោបល់ទាំងពីរខាងលើ ។

៣.សយោបល់រួម. -គឹមតិយោបល់ដែលយើងត្រូវនិយាយឱ្យតម្លៃទៅលើគោលនៃអត្ថាធិប្បាយ សុភាសិតនេះទាំងមូល ។ យោបល់រួមនេះ ជាយោបលំចុងក្រោយបង្អសំរបស់អ្នកធ្វើអត្ថាធិប្បាយនេះឯង។ ប្រសិងបើសេចក្តីផ្តើមនិង តួសេចក្តី ដោយមានមតិទាំង៣ បានបកស្រាយដ៏សមហេតុផលហើយ តែក្នុងយោបល់រួម ពុំបានបង្រួមសេចក្តីឱ្យសមហេតុផលទេ អត្ថាធិប្បាយនោះក៏មិនល្អត្រឹមត្រូវដែរ ។

    គួរកត់ចំណាំថា នៅខាងចុងបញ្ចប់នៃយោបល់រួមក្នុង អត្ថាធិប្បាយសុភាសិតនីមួយៗ អ្នកធ្វើអត្ថាធិប្បាយត្រូវរកគោលដៅឬ ចំណុចសំខាន់មួយរបស់សុភាសិតនោះ៖

ទោះបីសុភាសិតនោះ ពុំបានត្រឹមត្រូវសមហេតុផល ក៏ដោយក៏ត្រូវតែឱ្យតម្លៃមួយដែលជាបំណងរបស់ខ្លួន ឬរបស់អ្នកពោលជាដរាប ។

កំណត់ចំណាំ.- មតិទាំង៣នេះ ត្រូវតែយកទៅអនុវត្តក្នុងសុភាសិតដែលមានន័យជាអត្ថានុរូប និងអត្ថប្បដិរូបពោល គឺនៅក្នុងអត្ថានុរូប ក៏មានមតិទាំង ៣ ក្នុងអត្ថប្បដិរូបក៏មានមតិទាំង៣ដែរ ។

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me