អត្ថាធិប្បាយ សុភាសិត អ្វីហៅថា សុភាសិត? ន័យនៃសុភាសិត?
អ្វីហៅថា សុភាសិត ?
សុភាសិត
គឺពាក្យស្លោកមួយវគ្គៗ ឬមួយឃ្លាៗ ដែលអ្នកប្រាជ្ញបុព្វបុរសបានចងក្រងឡើង
ដោយប្រមូលយកអត្ថរស និងជម្រៅដ៏ទូលំទំលាយល្អៗ បង្កប់ទុកក្នុងពាក្យនោះៗ ។
បើពោលតាមរយសព្ទនិយមថា
ពាក្យល្អ, ការពោលត្រឹមត្រូវ, សំដីមានខ្លឹមសារ,វាចាមានរសផ្អែមល្ហែម, វាចាពីរោះគួរឱ្យជាប់ចិត្ត
ដំបូន្មានដ៏ពីរោះ៖ គឺសំដីខ្ចី តែមានសម្ផស្សបរិបូណ៌គួរឱ្យជាប់ត្រជាក់ចិត្ត ។
សុភាសិតគឺជាដំបូន្មាន,
កំណត់ចំណាំរបស់បុព្វបុរស, បញ្ញវ័ន្ត
ដែលបានពិនិត្យពិចារណាកត់សំគាល់នូវហេតុការណ៍ផ្សេងៗ ក្នុងជីវភាពក្នុងសង្គម, ក្នុងសម័យកាលដែលខ្លួនរស់នៅ
ទុកជាគ្រឿងសំគាល់ ,ជាប្រដាប់សំរាប់ចំណាំចរិតលក្ខណៈ
នៃមនុស្សសត្វ ធម្មជាតិ ហើយពិសេសគឺលក្ខណៈចរិយារបស់ មនុស្សនេះឯង ។
កំណត់ចំានំបែបនេះ
ជាបំណងនៃបុព្វបុរសដែលចង់ទុកឱ្យ អនុជនយកមកធ្វើជាឧបករណ៍នៃការរស់នៅក្នុងជីវភាព
សង្គមមនុស្សត១មក ដើម្បីបានស្គាល់និងយល់ហេតុការណ៍ផ្សេងៗ
ក្នុងការទូន្មានអប់រំប្រើប្រាស់ ឬសេពគប់ជាមួយមនុស្សទូទៅ ។
សុភាសិតទូទៅ
ពិតមនតមិនមានលក្ខណៈត្រឹមត្រូវទាំងអស់ គ្រប់សម័យកាលត្រប់ពេលវេលា និងត្រប់មនុស្សឬ
បុគ្គលឬ ហេតុការណ៍ក៏ដោយ ក៏នៅមានលត្រឹមត្រូវនេះ ច្រើនជាងខុសដែរ
ហើយទោះបីភាពមិនត្រឹមត្រូវសមហេតុផលនេះ៖ លេឡើងច្បាស់ប្រាក់ដនៅក្នុង សុភាសិតខ្លះក្ដី
ក៏លក្ខណៈនអាចបានជាពន្លឺមួយ សម្រាប់ឱ្យអ្នកសិក្សាយកទៅធ្វើជាគ្រឿងពិចារណា
ត្រិះរិះគិតដើម្បីស្វែងរកអ្វីដែលជាការត្រឹមត្រូវសមហេតុផលនោះដែរ ។
យ៉ាងណាមិញសុភាសតិខ្លះ
វាស្របនឹងកាលៈទេសៈពេលវេលា - ការអនុវត្តន៍នៃជីវិត - ចិត្តគំនិត -
សង្គមមនុស្សក្នុងសម័យមុន តែដល់មកសម័យនេះ៖ កាលៈទេសៈដំណើរជីវិតជាដើម
វាប្រែប្រួលតាមពេលវេលាទៅវិញ។ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏យើងមិនអាចចាត់នូវសុភាសតិនោះ៖
មិនត្រឹមត្រូវឬខុសឆ្គងទាំងស្រុងដែរ ប៉ុន្តែអាចបានជាពន្លឺមួយនាំឱ្យយើងមើលឃើញ -
ស្គាល់និងយល់ដល់ការៈទេសៈ ដំណើរជីវិតពីអតីតកាលដែរ ។
ន័យនៃសុភាសិត
តាមបែបទូទៅ
សុភាសិតតែងមានន័យពីរយ៉ាងដែលច្បាស់លាស់គឺ .
១.ន័យជាអត្ថានុរូប
ន័យបែបនេះខ្មែរយើងហៅថា ន័យប្រយោលព្រោះចាស់បុរាណ, បញ្ញវ័ន្ត ,
អ្នកប្រាជ្ញបានទូន្មានអប់រំកូនចៅដោយវិធីប្រយោល,ដោយ
ការប្រៀបប្រដូច, ដូចពាក្យថា " ងើយស្កក
ឱនដាក់គ្រាប់, ឬ..សាច់មិនបានស៊ីយកឆ្អឹងព្យួរក
” ឬក៏,,ទំពក់ទៅ ទើបព្នៅវាមក
” ជាដើម ។
២. ន័យជាអត្ថប្បដិរូប, ន័យបែបនេះ ខ្មែរយើងហៅថា ន័យផ្ទាល់ ព្រោះជាការទូន្មាន អប់រំឬពំនោល បែបផ្ទាល់ត្រង់១តែម្ដងដូចពាក្យថា "ចេះពីរៀនមានពីរកឬ “កុំធ្វើស្រែប្រវ៖ កុំសង់ផ្ទះចូលគ្នា" ឬក៏ "ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ" ជាដើម ។
ដកស្រង់ពីសៀវភៅ៖ សែមសូរ អ៊ឹនសារុន
ថ្ងៃ ៦ កញ្ញា ១៩៧២