ទ្រឹស្ដីទាំង១០របស់ព្រះពុទ្ធដែលអ្នកគួរយល់ដឹង
មានមនុស្សច្រើនណាស់ ដែលជាប់ជំពាក់នឹងរឿងខាងក្រៅ
រហូតភ្លេចគិតអំពីសេចក្ដីសុខផ្ទាល់ខ្លួន។ ព្រះសម្មាសម្ពុទ្ធ
ព្រះបរមគ្រូនៃ យើង ព្រះអង្គបានបន្សល់ទុកនូវទ្រឹស្ដីយ៉ាងច្រើនអំពីជីវិត
សន្តិភាព និងការធ្វើចិត្តឱ្យស្ងប់ (វិបស្សនា)។
ខាងក្រោមនេះ
យើងសូមលើកយកនូវទ្រឹស្ដីព្រះពុទ្ធទាំង១០
ដើម្បីជាការស្វែងយល់អំពីជីវិតរបស់យើងរៀងៗខ្លួន៖
១. វាពុំមានផ្លូវដើម្បីដើរឆ្ពោះទៅកាន់សុភមង្គលទេ
គឺជាសុភមង្គមនេះឯងដែលជាផ្លូវនោះ។
២.
ពន្លឺទៀនរាប់ពាន់ដើមគឺត្រូវបានដុតបន្តចេញពីពន្លឺទៀនតែមួយប៉ុណ្ណោះ
ហើយទៀនដំបូងគេនោះនឹងមិនថមថយកម្លាំងឡើយ ប្រៀបដូចជាសេចក្ដីសុខ
សុភមង្គលអ៊ីចឹងដែរ វានឹងមិនត្រូវថមថយកម្លាំងទេ នៅពេលដែលអ្នកចែករំលែកដល់អ្នកដទៃ។
៣. នៅក្នុងលោកនេះ
អ្នកអាចបាត់បង់បានតែរបស់ណាដែលលោកអ្នកជាប់ជំពាក់ជាមួយប៉ុណ្ណោះ។
៤. អតីតកាលគឺបានកន្លងផុតទៅហើយ
អនាគតមិនទាន់មកដល់ទេ វាមានតែមួយខណៈៗនៅក្នុងពេលបច្ចុប្បន្នតែប៉ុណ្ណោះ
ដែលជា ជីវិតពិតរបស់អ្នក។
៥. មួយខណៈៗរបស់អ្នកអាចផ្លាស់ប្ដូរថ្ងៃរបស់អ្នក
ថ្ងៃរបស់អ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នក
ហើយជីវិតរបស់អ្នកនឹងអាចផ្លាស់ប្ដូរពិភពលោកបាន។
៦. គ្មានអ្វីកើតឡើងតែឯកឯងឡើយ
អ្វីគ្រប់យ៉ាងសុទ្ធតែមានការពាក់ព័ន្ធគ្នាជាមួយនឹងរបស់ផ្សេងៗទៀត។
៧. ប្រសិនបើអ្នកយល់ថា
អ្នកពិតជាដើរលើផ្លូវត្រឹមត្រូវហើយ អ្វីដែលអ្នកត្រូវធ្វើ
គឺការបន្តធ្វើដំណើររហូតបានសម្រេច។
៨. ការពិតបីយ៉ាងដែលមិនអាចលាក់បាននោះគឺ ព្រះអាទិត្យ
ព្រះច័ន្ទ និងការពិត(សច្ចធម៌)។
៩. គំនិតដែលត្រូវបានគេបង្កើតឡើង រហូតឈានដល់សកម្មភាពជាក់ស្ដែង
ប្រសើរជាងគំនិត ដែលបង្កើតឡើងសម្រាប់តែជាគំនិត។
១០. ការឈ្នះខ្លួនឯងប្រសើរជាងការឈ្នះអ្នកដទៃ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
១ ពិធីបុណ្យចូលព្រះវស្សា
វស្សូបនាយិកក្ខន្ធកៈ មហាវគ្គៈ វិន័យបិដកខ្មែរ ភាគទី ៧ ទំព័រ ១ (edu4kh.com)
២ ពង្សាវតារ
ព្រះរាជត្រកូលព្រះពុទ្ធសមណគោតម (edu4kh.com)
៣ ព្រះពុទ្ធសាសនា
និងសន្តិភាព ការផ្សះផ្សាជាតិ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ (edu4kh.com)
៥ វត្តអារាមនិងការអប់រំ
កាអប់រំផ្នែកទ្រឹស្តី ស្មារតី ការអប់រំដោយការអនុវត្តន៍ (edu4kh.com)
៦ ព្រះពុទ្ធសាសនា
និង ការអភិវឌ្ឍន៍សង្គមខ្មែរ (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!