វេយ្យាករណ៍ខ្មែរ កិរិយាវិសេសន៍

កិរិយាវិសេសន៍

        ជាស័ព្ទបន្ថែមលើកិរិយាដើម្បីឱ្យកិរិយាមានស័ព្ទវិសេសឡើងឬប្លែកឡើងទៀត។ កិរិយាវិសេសន៍បន្ថែមស័ព្ទរបស់គុណនាមឱ្យប្លែកឡើងដែរ ដូចបានអធិប្បាយរយហើយនៅខាងលើអំពីអតិវិសេសគុណនាមនេះឯង។ បើកាលណាគេញែកពាក្យក្នុងបទសម្ព័ន្ធនោះគុណនាម នឹងកិរិយាវិសេសន៍ចងភ្ជាប់គ្នាជាបទ ហើយហៅថាអតិវិសេស គុណនាមក៏បានឬហៅថាញែកពីគ្នាចេញក៏បាន។ 

        កិរិយាវិសេសន៍ទាំងឡាយគឺ៖ ឆាប់ ណាស់ យឺត លឿន មួយៗ រឿយៗ ទន្ថើន ណឹមណុម ឋិតឋេរ ស្លេវ រេវ៉ ភ្លែត ភ្លាម ថ្លៃ តាន់តាប់ ខ្នាន់ខ្នាប់ ញើបៗ លបៗ ណេះណោះ តតាក់តតាំ នឹង នែលនល ដរាប នៅ បណ្តាច់ បន្តោក បន្តុប បន្តិច បន្ថែម ប៉ោចៗ ប៉ុក ប្រកិត ប្រកឹង តូង ស្រូស ព្រូត ព្រងើយ រម៉ាំងរម៉ាក គ្រេង ប្រូង ព្រឺស បុ័ង គ្រាំង តឺង ...។

    ឧទាហរណ៍៖ ទៅឆាប់ មកភ្លាម ដើរយឺត មើលខ្នាន់ខ្នាប់ ធ្វើមារយាទច្រឹមច្រុម មានជីវិតឋិតឋេរ ដេញប្រកិត ប្រកឹងទារ ដួលតូង ទៅរម៉ាំងរម៉ោក រលំគ្រេង ទៅណេះ ទៅណោះ មកដរាប ជម្ងឺពុំទាន់ជានៅឡើយ និយាយប៉ោចៗ ដាក់ប៉ុក រៀបបន្តុប អ្នកទិញមកថ្លៃបន្តិចហើយ ដំរីរត់លឿនស្លេវ ...។ 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me