វេយ្យាករណ៍ខ្មែរ អំពីគុណកិរិយា

 

សិក្សាអក្សរសាស្រ្តខ្មែរ

វេយ្យាករណ៍ខ្មែរ សំដែងអំពីគុណកិរិយា

មានដាក់អាសយដ្ឋានសម្រាប់ទាញ់យកអត្ថបទខាងក្រោម!!!

គុណកិរិយា

        គុណកិរិយាគឺជាពាក្យ ដែលបញ្ជាក់លក្ខណៈឱ្យអំពើរបស់កិរិយាឬជាពាក្យសម្រាប់បញ្ជាក់លក្ខណៈឲ្យកិរិយាបង្គោលនៅក្នុងល្បះ កំរិតរបស់គុណនាមឬគុណកិរិយាខ្លួនឯង។ គុណកិរិយា (កិរិយាវិសេស) គឺជាពាក្យឬកន្សោមពាក្យសម្រាប់សំដែងលក្ខណៈកិរិយា គុណនាម ឬគុណកិរិយានៅក្នុងល្បះ ។ គុណកិរិយារួមមាន៥ ៖

§  គុណកិរិយាបំណែប។

§  គុណកិរិយាកន្លែង។

§  គុណកិរយាកាល។

§  គុណកិរិយាសំណួរ។

§  គុណកិរិយាបរិមាណ ។

    ឧទាហរណ៍៖

-        វិរៈញ៉ាំបាយច្រើន។

ពាក្យ វិរៈជាគុណនាម រីឯពាក្យ ញ៉ាំបាយច្រើន ជាគុណកិរិយា។

    ១ គុណកិរិយាបំណែប

        គឺជាពាក្យសម្រាប់បញ្ជាក់ពីបែបបទ របស់កិរិយាស័ព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។

គុណកិរិយាបំនែបមានដូចជា៖ លឿន យឺត ឆាប់ រហ័ស រឿយៗ ...។

    ឧទាហរណ៍៖

-     រថយន្ដដឹកអ្នកដំណើរនៅតាមផ្លូវជាតិនានា ធ្វើដំណើរ លឿន ណាស់។

-     កុំព្យូទ័ររបស់មិត្តភក្តិខ្ញុំដើរ យឺត។

    ២ គុណកិរិយាកន្លែង

        គឺជាពាក្យសម្រាប់បញ្ជាក់ពីទីកន្លែង របស់កិរិយាស័ព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។

គុណកិរិយាកន្លែងមានទាំងនោះមានដូចជា៖ ខាងលើ ខាងក្រោម ខាងក្នុង ខាងក្រៅ ឆ្ងាយ ជិត អាយ ទីនេះ ក្បែទីនោះ ...។

    ឧទាហរណ៍៖

-     លីដាចេញទៅខាងក្រៅហើយ។

-     គាត់បានទៅឆ្ងាយហើយ។

    ៣ គុណកិរិយាកាល

        គឺ ជាពាក្យសម្រាប់បញ្ជាក់ពីពេលវេលា របស់កិរិយាសព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។

គុណកិរិយាកាលមានដូចជា៖ ស្អែក ម្សិលមិញ ឆ្នាំទៅ ខានស្អែក អំបាញ់មិញ ...។

    ឧទាហរណ៍៖

-     ស្អែក ដានីនឹងមកដល់។

-     ម្សិលមិញ ភ្លៀងធ្លាក់មួយមេធំ។

    ៤ គុណកិរិយាសំនួរ

        គឺជាពាក្យសម្រាប់បង្កើតល្បះសំណួរ សម្រាប់សួររកទីកន្លែង កាល បែបបទ បំនង ហើយបញ្ជាក់ពីហេតុ កាល និងបំណែប របស់​កិរិយាស័ព្ទ គុណនាម និងគុណកិរិយានៅក្នុងល្បះ។

គុណកិរិយាសំនួរមានដូចជា៖

-     សម្រាប់សួរទីកន្លែង ណា កន្លែងណា កន្លែងណាខ្លះ ឯណា ទីណា ...។

-     សម្រាប់សួររកកាល ពេលវេលា គ្រាណា នៅពេលណា ពេលណាខ្លះ កាលណា ពីអង្កាល់ ម៉ោងប៉ុន្មាន ថ្មើរម៉ាន ...។

-     សម្រាប់សួរហេតុ ហេតុអ្វី មូលហេតុអ្វី ហេតុដូចម្តេច ...។

-     សម្រាប់សួររកបែបបទ ដូចម្តេច យ៉ាងដូចម្តេច ដូចម្តេចខ្លះ ...។

-     សម្រាប់សួររកបំនង ដើម្បីអ្វី ក្នុងបំនងអ្វី ...។

 

    ឧទាហរណ៍៖

-     តើអ្នកកំពុងស្ថិតនៅទីណា?

-     ពេលណាដែលអ្នកមកដល់?

-     ហេតុអ្វីបានជាអ្នកមិនទៅរៀន?

-     តើនៅក្នុងសង្គមយុវជនត្រូវធ្វើដូចម្តេចខ្លះ?

-     តើអ្នកមកទីនេះក្នុងបំនងអ្វី?

    ៥ គុណកិរិយាបរិមាណ

        គឺជាពាក្យសម្រាប់បញ្ជាក់ពីលក្ខណៈ បញ្ជាក់ន័យឱ្យកិរិយា គុណនាម និងគុណកិរិយានៅក្នុងល្បះ។  

គុណកិរិយាបរិមាណមានដូចជា៖ ណាស់ ពេក ច្រើន តិច ហួស ល្មម ...។

    ឧទាហរណ៍៖ សិស្សឆ្លាត ណាស់។



Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me