តើព្រះពោធិសត្វជានរណា?

 

តើព្រះពោធិសត្វជានរណា?



ព្រះពោធិសត្វ គឺជាបុគ្គលម្នាក់ ដែលតាំងចិត្តប្រាថ្នាឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ ដោយការខិតខំព្យាយាមសាងបុណ្យបារមីយ៉ាងស្វិតស្វាញជាទីបំផុត។ ពាក្យថា «ពោធិសត្វ» សំដៅយកបុគ្គល និងមហាសត្វទាំងឡាយដែលប្រកបដោយចិត្តបុណ្យដ៏ទូលំទូលាយ ព្រមទាំងមានបញ្ញាដ៏ជ្រាលជ្រៅ ។ «ពោធិ» ជាពាក្យបាលី មានន័យថាបញ្ញាជាគ្រឿងត្រាស់ដឹង ។ «សត្ត» ពាក្យបាលី ឬ «សត្វ» ពាក្យសំស្ក្រឹតមានន័យ ថាបុគ្គលដែលជាប់ជំពាក់ក្នុងអារម្មណ៍ ឬ បំណងណាមួយ។ ដូច្នេះពាក្យថា «ពោធិសត្វ» មានន័យថា «បុគ្គលដែលមានចិត្តជាប់ជំពាក់ក្នុងការត្រាស់ដឹង ឬជាបុគ្គលដែលសាងចិត្តដើម្បីត្រាស់ដឹង» ។ ក្នុងន័យ នេះគម្ពីរមហាវគ្គដីកាទីឃនិកាយសម្ដែងថា  បញ្ញាណាចាក់ធ្លុះនូវធម៌ដែលគួរដឹងតាមសភាពពិតហេតុនោះឈ្មោះថា «ពោធិ»។ បុគ្គលនោះឯងឈ្មោះថា «ពោធិសត្វ» ព្រោះជាអ្នកអនុគ្រោះនូវសត្វ។ ហេតុនោះទើបលោកហៅថា បណ្ឌិតសត្វពុជ្ឈនកសត្វ គឺជាអ្នកប្រកបដោយ «ពោធិចិត្ត»

តើអ្វីទៅដែលហៅថាពោធិចិត្ត?

 

ពោធិចិត្ត មានន័យថាសន្ដានចិត្តនៃបុគ្គល ដែលមានករុណានិងឆន្ទៈខ្ជាប់ខ្ជួនតែមួយគត់ហើយធំជាងគេប្រចាំជិវិត គឺសេចក្ដីប្រាថ្នាឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ដើម្បីឲ្យបានរួចផុតចាកទុក្ខក្នុងសង្សារវដ្ដផង និងដើម្បីជួយសង្គ្រោះដល់សត្វលោកទាំងពួងឲ្យរួចផុតចាកទុក្ខផងដែរ៕ ដោយ៖ ឥន្ទ្រីយ៍សិល៌១៣៨

 ឯកសារយោង៖ សៀវភៅ មាគ៌ាជីវិតនៃព្រះពោធិសត្វ (រៀបរៀងដោយលោកបណ្ឌិត កុល ផេង)


 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me