អ្វីទៅជាព្រហ្មចរិយធម៌
?
ជរាសូត្រ
ទី១
ទេវតាទូលថា
អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎
ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ
អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត
ញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ
ញុំាងប្រយោជន៍ឲ្យសម្រេចបាន បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។
សីលជាយាន
ទានជាស្បៀងគួរខំរកទុកបង្ការ ឥទ្ធិពលសីលមានអានុភាពច្រើនណាស់មិនអាចគណនាបានទេ
ហើយកម្លាំងសីលនេះអាចរុញច្រានកំណើតមនុស្សឱ្យទៅជាកំណើតទេវតា ព្រះឥន្ទ្រ
ព្រះព្រហ្មបានតាមការប្រាថ្នាឱ្យតែបុគ្គលនោះប្រព្រឹត្តរក្សាបានល្អ
កុំធ្វើឱ្យសីលរបស់ខ្លួនពព្រុះពពាលសៅហ្មង ។
កាលដែលបុគ្គលប្រតិបត្តិសីលបានល្អគ្រប់សិក្ខាបទហើយ លោកឱ្យឈ្មោះថា
មានព្រហ្មចរិយធម៌រមែងរស់នៅជាសុខក្នុងលោកនេះផង និងលោកខាងមុខផង ។
អ្វីទៅជាព្រហ្មចរិយធម៌
?
ពាក្យថាព្រហ្មចរិយៈឬព្រហ្មចរិយធម៌ប្រែថាបែបបទ
ឬសណ្តាប់ធ្នាប់របស់ព្រហ្មចារី ឬព្រហ្មចារិនី អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ។
តាមន័យខាងព្រះពុទ្ធសាសនា ការឱ្យទានការខ្វល់ខ្វាយ
ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥,
សីល៨, ការចម្រើនព្រហ្មវិហារធម៌៤,
ការសម្តែងធម៌ ឬណែនាំពន្យល់ឱ្យអ្នកដទៃកាន់អំពើសុចរិត,
កុំរុកកួនគ្នា, កុំបៀតបៀនគ្នា,កុំពោលពាក្យចាកដោតគ្នា, កុំញុះញង់គ្នា,
ការវៀរចាកមេថុនធម្ម, សេចក្តីសន្តោសចំពោះភរិយារបស់ខ្លួន,
សេចក្តីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងកងការកុសល, ការរក្សាឧបោសថសីលតាមការកំណត់ជាដើម លោកឱ្យឈ្មោះថា ព្រហ្មចរិយៈ
ឬហៅថាព្រហ្មចរិយធម៌ ។
ដោយសារតែសេចក្តីស្លាប់នៃរូបកាយយើងនៅប្រចាំការគ្រប់ដង្ហើមចេញចូលរាល់ថ្ងៃរាល់យប់គ្រប់វេលា
គួរសប្បុរសគ្រប់រូបទោះជាអ្នកធ្វើស្រែចម្ការក្តី អ្នកធ្វើជំនួញក្តី
អ្នកធ្វើការឈ្នួលក្តី អ្នកបម្រើរាជការក្តី បុគ្គលិកស្ថាប័នឯកជននានាក្តី គប្បីលៃលករកឱកាសប្រព្រឹត្តព្រហ្មចរិយធម៌ពោលគឺប្រឹងប្រែងធ្វើកងការកុសលឱ្យបានច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន
ព្រោះសីលជាយាន ទានជាស្បៀងទុកបង្ការផ្លូវទៅមុខឱ្យហើយទោះបីតិច
ឬច្រើនកុំឱ្យខកខានខូចវេលា។ ធ្វើទានសីលភាវនាដើម្បីនឹងបានជាឧបនិស្ស័យទៅកាន់បរមលោកក្សេមផុតចាកទុក្ខទាំងពួង៕
ប្រភពដើមដោយ៥០០០ឆ្នាំ
ចែករំលែនបន្ត៖
www.edu4kh.com
សូមអភ័យទោសានុទោស
ដោយយកមកផ្សាយចែករំលែក
មិនបានការអនុញ្ញតិអំពីម្ចាស់ដើម។
ខ្ញុំព្រះករុណា ភិក្ខុ អកក្ខឡោ ថាច់ភឿកអាងរំដួល ខ្មែរក្រោម