ព្រះពុទ្ធសាសនាជាមួយការកែខៃបញ្ហាសង្គមនិងការអភិវឌ្ឈន៍ edu4kh.com ឯកសារខ្មែរ

 ព្រះពុទ្ធសាសនាជាមួយការកែខៃបញ្ហាសង្គមនិងការអភិវឌ្ឈន៍



អត្ថន័យនៃចិរកាលាភិវឌ្ឈន៍ បានឲ្យនិយមន័យថា “ចិរកាលាភិវឌ្ឈន៍ គឺជាការអភិវឌ្ឈន៍ដែល តបស្នងទៅនឹងសេចក្តីតម្រូវការក្នុងបច្ចុប្បន្ន ដោយមិនធ្វើឲ្យប្រជាជន ជំនាន់ក្រោយ ត្រូវប្រណីប្រណមព្រមបន្ទាប នូវ សមត្ថ ភាពរបស់ខ្លួន ក្នុងការ ដែលស្នងតម្រូវការរបស់ខ្លួនឯងនោះ គឺជាការអភិវឌ្ឈន៍ ដែលនឹងជួយឲ្យបច្ឆាជនត្រូវការរបស់ខ្លួនឯង (ធនធានធម្មជាតិមិនអាចស្នងសេចក្តីត្រូការរបស់បច្ឆាជនទាំងនេះបាន ទើបចាំបាច់ត្រូវ ប្រណីប្រណមជាមួយនឹងបរិដ្ឋាន ដោយការបន្ថយតម្រូវការ)។ រីឯសៀវភៅ Global Ecology Handbook បានផ្តល់និយមន័យដោយ ងាយយល់ថា “ចិរកាលាភិវឌ្ឈន៍ គឺនយោបានដែលស្នងតម្រូវការនៃប្រជាជនក្នុងបច្ចុប្បន្ន ដោយមិនបំផ្លាញធនធានធម្មជាតិ ដែលជា តម្រូវការក្នុងពេលអនាគត (ព្រះធម្មបិដក.២៥៤១,៦៥-៦៦)។

 

លោករ័ងសាន់ ប្រទុមវណ្ណ (២៥៤៣,១១០-១១២) បានពោលដល់ការអភិវឌ្ឈន៍ដែលជាផ្លូវជម្រើស(Alternative Development) ជាវិថីនៃក្របួនការអភិវឌ្ឈន៍ ដែលត្រូវបានទទួលស្គាល់ពីសំណាក់អ្នកគិត អ្នកវិជ្ជាការ ឬក្រុមអ្នកអភិវឌ្ឈន៍ជាច្រើនក្រុមថា ជាវិធីអភិ វឌ្ឈន៍  ដែលមានភាពសមរម្យក្នុងការនាំមកអភិវឌ្ឈន៍ប្រទេស” ហៅថា ចិរកាលាភិ វឌ្ឈន៍(ការអភិវឌ្ឈន៍យូរអង្វែង)។ ក្នុងរយៈកាល ដំ បូង ៗ ចិរកាលាភិវឌ្ឈន៍ ផ្តោតសំខាន់ទៅលើចំណុចនៃធនធានធម្មជាតិ គឺចាត់ទុកថាជារូបបែបនៃការអភិវឌ្ឈន៍ នឹងត្រូវប្រពឹត្តិទៅលើ ទិសដៅ ដែលអាចនាំឲ្យប្រើប្រាស់ប្រយោជន៍ពីធនធានធម្មជាតិបានជាបន្តបន្ទាប់ និងមិនបំផ្លាញ ឬក៏កឲ្យ កើតហាយនភាពដល់ បរិ ដ្ឋាន។

 

លោក អែតវារ៍ត បី បារ៍វៀរ៍ បានស្នើររូបបែបនៃចិរកាលាភិវឌ្ឈន៍ថា មានចំណុចសំខាន់ ដែលរូប បែបនៃការអភិវឌ្ឈន៍នឹងត្រូវតបស្នង គោលដៅនៃរបប ៣ របបគឺ

 

១. របបជីវវិទ្យា ការអភិវឌ្ឈន៍នឹងមិនបំផ្លាញភាពចំរុះនៃអំបូរជីវរូប (ពន្ធុកម្ម) ។ ការប្រើប្រាស់ប្រយោជន៍ពីធនធានធម្មជាតិ ឋិតនៅ ក្នុងក្របខ័ណ្ឌដែលធម្មជាតិអាចផលិតផលបានយ៉ាងគ្រប់គ្រាន់ចំពោះការតបស្នងតម្រូវការ ហើយធម្មជាតិអាចនឹងមានជីវិតដុះ ដាល ឡើងវិញម្តងទៀត។

២. របបសេដ្ឋកិច្ច ការអភិវឌ្ឈន៍នឹងត្រូវតបស្នងតម្រូវការជាមូលដ្ឋាននៃសមាជិកក្នុងសង្គមបានដោយសមភាព។

 

៣. របបសង្គម ការអភិវឌ្ឈន៍នឹងត្រូវរក្សាទុកនូវភាពចំរុះនៃវប្បធម៌ បង្កបង្កើតភាពយុត្តិធម៌ក្នុងសង្គម ហើយសមាជិកក្នុងសង្គមមាន ចំណែកក្នុងការអភិវឌ្ឈន៍សង្គមរបស់ ខ្លួន។នឹងយល់បានថា ចិរកាលាភិវឌ្ឈន៍ជាវិថីមួយ ដែលនឹងអភិវឌ្ឈន៍ខ្លួនឯង សង្គម ប្រទេស ជាតិ និងធម្មជាតិឲ្យរស់នៅរួមគ្នាបាន, ទាំងមនុស្សនិងធម្មជាតិត្រូវអាស្រ័យគ្នាទៅវិញទៅមក ពីព្រោះភាគីនិមួយៗត្រូវផ្តល់ប្រ យោជន៍ដល់គ្នានិងគ្នា ដូច្នោះហើយ ការអភិវឌ្ឈន៍មិនត្រឹមតែសម្លឹងចំពោះការតបស្នងតម្រូវការរបស់មនុស្សតែម្យ៉ាងប៉ុណ្ណោះទេ នឹងត្រូវអភិវឌ្ឈន៍មនុស្សឲ្យមាន សមត្ថភាពក្នុងការបន្ថយនូវតម្រូវការរបស់ខ្លួនចុះ ហើយបរិភោគប្រើប្រាស់ធនធាន ធម្មជាតិ ដោយសតិបញ្ញា។

 

ព្រះពុទ្ធសាសនានិងចិរកាលាភិវឌ្ឈន៍

ចិរកាលាភិវឌ្ឈន៍ ជារឿងមួយ ដែលមានភាពសំខាន់ណាស់ក្នុង យុគ សម័យនេះ អាស្រ័យដោយមានការព្យាយាមសិក្សាស្រាវជ្រាវ ឲ្យមានការអភិវឌ្ឈន៍យូរអង្វែង តែគ្រាដែលប្រតិបត្តិ ៗ ប្រកដថា ការអភិវឌ្ឈន៍កន្លងនោះ មិនមានផលល្អប្រសើរចំពោះមនុស្សជាតិ ថែមទាំងកើតផលអាក្រក់ មានភាពកខ្វក់ មានគ្រោះថ្នាក់ធម្មជាតិ ញាំញីជីវិតមនុស្សជាច្រើនប្រការ ទើបមានអ្នកចាប់អារម្មណ៍បែរមក យកចិត្តដាក់ស្វែងរកវិធីនៃចិរកាលាអភិវឌ្ឈន៍ឡើង។ ក្នុងរឿងនេះ មានគោលធម៌ក្នុងព្រះពុទ្ធសាសនា ដែលយើងអាចនាំមកអនុវត្តន៍ និងកែខៃបញ្ហាបានទៀតផង។ ព្រះតេជគុណព្រះធម្មបិដកបានសម្តែងធម្មកថារឿង “ចិរកាលាភិវឌ្ឈន៍” មួយឃ្លាមានសារសំខាន់ថា៖ “ពីការអភិវឌ្ឈន៍នៃពិភពលោក បានធ្វើឲ្យមនុស្សជួបប្រទះបញ្ហាសង្គមនិងចិត្តគំនិតជាលំដាប់ រហូតដល់មកជួបប្រទះបញ្ហាបរិដ្ឋាន ទើបពួកគេធន់ទ្រាំពុំបាន ធ្វើឲ្យ មានការគិតផ្លាស់ប្តូរវិធានការ និងប្រកាន់យកក្របួនការអភិវឌ្ឈន៍ជាថ្មី ហើយក៏កើតចិរកាលាភិវឌ្ឈន៍ ឡើង” ។

 


បញ្ហាជាគោល ៣ ប្រការគឺ ៖

១. បំផ្លិចបំផ្លាញភាពឧត្តុង្គឧត្តម(នៃធម្មជាតិ)ឲ្យអស់ទៅ

២. របាយភាពកខ្វក់ចេញទៅពាសពេញពិភពលោក

៣. ប្រជាពលករកាន់តែមានកំណើនឡើង បញ្ហាទាំងផ្នែកខាងការបំផ្លាញរបស់ល្អនិងការរបាយនៃភាពកខ្វក់ក៏កាន់តែធ្ងន់ថ្ងូរឡើង ៗ។

ដូច្នោះហើយ យើងគួរសិក្សានិងស្វែងរកមធ្យោបាយដែលត្រឹមត្រូវតាមគោលធម៌នៃព្រះពុទ្ធសាសនា ដូចជាគោលធម៌អភិវឌ្ឈន៍មនុស្ស ដោយការអនុវត្តន៍ត្រៃសិក្ខា ដោយអភិវឌ្ឈន៍មនុស្សឲ្យគ្រប់ទាំង ៣ ផ្នែកគឺ

 

១. ផ្នែកខាងប្រិត្តិកម្មនិងជីវិតរស់នៅ (សីល) រហូតដល់រកទទួលទានចិញ្ចឹមជីវិត ជាលំដាប់ដែលប្រាកដឡើងនៃការកែខៃបញ្ហា។

២. ផ្នែកខាងចិត្តគំនិត (សមាធិ) ដូចជាការអភិវឌ្ឈន៍គុណធម៌ មានចិត្តគំនិតរឹងប៉ឹង និងសភាពនៃចិត្តគំនិតល្អប្រសើរ ព្រមទាំងមានសេចក្តីសុខ។

៣. ផ្នែកខាងបញ្ញា (បញ្ញា) ឬប្រីជាញាណ គឺមានការយល់សភាពការណ៍ផ្សេងៗ រួមទាំងទស្សនគតិនិងភាពនិយមផ្សេងៗ។

នឹងយល់បានថា ប្រសិនបើយើងប្រឹងប្រែងអភិវឌ្ឈន៍ត្រឹមតែផ្នែកខាងវត្ថុ មិនផ្តោតសំខាន់តទៅលើការអភិវឌ្ឈន៍មនុស្ស ចាត់ថាជាការ អភិវឌ្ឈន៍ បែបអចិរកាលកឲ្យកើតបញ្ហាទាំងផ្នែកខាងបុគ្គលមានភាពតុកសិក កង្វល់ខ្វលខ្វាយ សុខភាព កាយនិងចិត្តចុះទ្រុឌទ្រោម,ក្នុងផ្នែកខាងសង្គម មានការប្រជែងដណ្តើមយកឈ្នះចាញ់គ្នា មានការយកប្រៀបគ្នា មាន ឧក្រិដ្ឌកម្មគ្រប់បែប,ផ្នែកធម្មជាតិនិងបរិដ្ឋាន ក៏ត្រូវរងនូវការបំផ្លិចបំផ្លាញ ធ្វើឲ្យបាត់នូវសមតុល្យភាពនៃធម្មជាតិ កើតភាព កខ្វក់គ្រប់សព្វបែបយ៉ាង។ បញ្ហាទាំងនេះព្រោះមាន ភាពខុសឆ្គងក្នុងការអភិវឌ្ឈន៍ ដោយផ្តោតសំខាន់តែត្រឹមតែការតប ស្នងតម្រូវការរបស់មនុស្ស ឬតណ្ហាគឺសេចក្តីត្រូវដែលមិនមានទីបំ ផុត ទើបគិតនឹងប្រមូលយកនូវធម្មជាតិមក បំពេញតម្រូវ ការរបស់មនុស្ស។ វិទ្យាសាស្រ្ត និងតិចណូឡូជី ទើបដើរខុសផ្លូវ មានមានៈ ដោយការគំរាមកំហែងយកឈ្នះអ្នកដទៃ ញ៉ាំងឲ្យសង្គមសាស្រ្តជា សាស្រ្តនៃការយកប្រៀបមិត្តមនុស្សជាតិ និងផ្តោតសំខាន់ទៅលើ ទិដ្ឋិ គឺសេចក្តីយល់ខុសថាមានសេចក្តីសុខ ដែលនឹងត្រូវមានរូប សម្លេង ក្លិន រស សម្ផស្សៈ ឲ្យបានច្រើនជាទីបំផុត ដោយមិនមានព្រំ ដែន ធ្វើឲ្យមនុស្សសាស្រ្តបានត្រឹមតែជាវត្ថុកម្លាយ វត្ថុលួង លោមចិត្ត មិនអាចកែខៃបញ្ហាបាននៅទីបំផុត។ ក្នុងការអភិវឌ្ឈន៍កន្លងមក ប្រកាន់យកគោលជំនឿថា ជាគោលជំនឿនៃភាព ឈ្លាស វៃរបស់មនុស្សជាតិ ដែលបានស្ថាបនានូវភូមិបញ្ញា មានការឈានមុខ អាច ដោះស្រាយបញ្ហា និងយកឈ្នះធម្មជាតិ បានជា និច្ចមក, បានសាងនូវចំណេះដឹងបច្ចេកវិជ្ជា អារិយធម៌ទុកយ៉ាងមហាសាលនិងពហុ ភាព រហូតធ្វើឲ្យមនុស្សជានាយលើធម្មជាតិ ជាម្ចាស់ នៃវត្ថុទាំងពួង មានសមត្ថភាពយកធនធានធម្មជាតិគ្រប់យ៉ាងមក តបស្នងតម្រូវ ការ កែខៃបញ្ហារបស់មនុស្សមិនចេះចប់។

 

ដូច្នោះ ការសិក្សាទើបគួរផ្តោតសំខាន់ទៅលើការអភិវឌ្ឈន៍ឲ្យមនុស្សមានសមត្ថភាពខ្លាំងឡើង ដើម្បីបញ្ហាដែលលំបាកឡើង កែបញ្ហា បានប៉ុណ្ណា ក៏មានក្តីសុខប៉ុណ្ណោះ។ គោលជំនឿក្នុងលក្ខណៈបែបនេះ ជាគោជំនឿដែលកើតចេញពីតណ្ហា មានៈ និងទិដ្ឋិ, ជាគោលជំ នឿ ក្នុងទីដែលជះឥទ្ធិពលដល់ការអភិវឌ្ឈន៍បែបចិរកាល ដែលផ្ទុយទៅនឹងទស្សននៃព្រះពុទ្ធសាសនាផ្តោត ទៅលើ គោលជំនឿថា គោលជំនឿដ៏ធំធេងនៃធម្មជាតិ ទីបំផុតមនុស្សទើបឆ្លាតយ៉ាងណា មនុស្សក៏មមិនអាចយកឈ្នះធម្មជាតិបាន ព្រោះ មនុស្សគ្រាន់តែជា ចំណែកមួយនៃធម្មជាតិប៉ុណ្ណោះ។

ពេលណាក៏ដោយដែល មនុស្សអួតថាឆ្លាតខ្លាំង យកប្រៀបលើធម្មជាតិ ហួស ប្រមាណ ធម្មជាតិក៏នឹងតបស្នងដោយការដាក់ទោស យ៉ាងខ្លាំងក្លាស្ទើរតែគ្រប់គ្រាទាំងអស់ ដូចជាគ្រោះថ្នាក់ធម្មជាតិ រោគ ភ័យជា ដើម។ ដូច្នោះមនុស្សទើបនឹង ឈ្លាតជាងសត្វដទៃបាន ក៏មិនគួរប្រមាទ វិថីល្អបំផុត មនុស្សគួរសម្របខ្លួនឲ្យឋិតនៅដោយ ផ្សំផ្គុំជាមួយ ធម្មជាតិ រក្សាតុល្យភាពនៃចិរកាលឲ្យបានគង់វង់ ដើម្បី មនុស្ស វត្ថុទាំងឡាយទាំងពួង នឹងមានសន្តិចិរកាល។ ព្រះទេពសោភ័ណបាន ថ្លែងដល់វត្ថុជាហេតុសំខាន់នៃវិបត្តិផ្នែកខាង បរិដ្នាន មួយប្រការថា គឺការដែលមនុស្សស្វែងរកភាពជាម្ចាស់លើធម្មជាតិ សង្គម ឧស្សាហកម្មបានទទួលការអភិវឌ្ឈន៍ទៅតាមវិធីនៃមិច្ឆាទិដ្ឋិ ថា មនុស្សត្រូវឋិតលើធម្មជាតិ និងធ្វើឲ្យធម្មជាតិទ្រុឌទ្រោម ជាទាសបំរុង បំរើតណ្ហារបស់មនុស្ស។

 

មិច្ឆាទិដ្ឋិរបស់មនុស្សបែបនេះ ជាទិសដៅពង្វៀងឲ្យមនុស្សមានទស្សនគតិហឹង្សាចំពោះធម្មជាតិ។ ក្នុងចំណុចនេះព្រះពុទ្ធសាសនា អាចមានតួរនាទីជួយផ្លាស់លោកទស្សន៍ ផ្នែកខាងនិវេសវិទ្យាបាន។ ព្រះពុទ្ធសាសនានាំស្នើពាក្យប្រៀនប្រដៅជាច្រើនប្រការ ដែល អាចជួយឧបត្ថម្ភគាំទ្រការរស់នៅរួមគ្នាបែបផ្សំផ្គុំយ៉ាងសន្តិរវាងមនុស្សជាមួយនឹងធម្មជាតិទាំងពួង។ ត្រង់ចំណុចនេះឯង ព្រះពុទ្ធសា សនាឋិតនៅក្នុងឋានៈដ៏មាំទាំ ដែលនឹងពង្រីកទស្សនៈរបស់មនុស្ស ចំពោះធម្មជាតិទាំងពួងឲ្យទូលំ ទូលាយឡើង។

ទាំងនេះ អាស្រ័យមកពីធាតុពិតដែលថា ព្រះពុទ្ធសាសនាបានប្រៀនប្រដៅសាវក ឲ្យមានទស្សនៈមិត្តរួម លោក ចំពោះធម្មជាតិ និង សម្ព័ន្ធភាពរវាងគ្នា ដែលជាវិធីនៃនិវេសវិទ្យា។ ទស្សននៃពុទ្ធសាសនាដែលបានសម្លឹងឃើញវត្ថុទាំងពួងអាស្រ័យគ្នានិងគ្នាកើតឡើង នោះគឺគោលឥទ្ធិប្បច្ចយតា ជាវត្ថុទ្រទ្រង់ មានការថែរក្សាបរិដ្ឋាន។ តាមពាក្យប្រៀនប្រដៅក្នុងព្រះពុទ្ធសាសនា វត្ថុទាំងពួងរស់នៅ អាស្រ័យគ្នានិងគ្នាប៉ុណ្ណោះ នឹងរស់នៅ តែឯកឯងតែលតោលមិនបានទេ នេះគឺបេះដូងនៃច្បាប់ធម្មជាតិដែលហៅថា ធម្មនិយាម ដែលឃុំគ្រងដល់សម្ព័ន្ធភាពរវាងគ្នានិងគ្នា និងពឹងពាក់អាស្រ័យគ្នានៃវត្ថុទាំងពួង ដែលស្គាល់គ្នាច្បាស់ថាជាច្បាប់នៃបដិច្ចសមុប្បាទ។

 


ពុទ្ធសាសនិកជន ដែលសម្លឹងមើលឃើញពិភពលោកក្នុងឋានៈជាវត្ថុអាស្រ័យគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយនឹងអភិវឌ្ឈន៍ ការចំ ណាប់អារម្មណ៍ទទួលខុសត្រូវ កតញ្ញូ និងករុណាចំពោះធម្មជាតិ ដើម្បីបណ្តុះឲ្យមនុស្សមានការរស់នៅរួមគ្នាជាមួយធម្មជាតិ ទាំងពួង តាមបែបចំរុះនិងសន្តិ នឹងត្រូវអភិវឌ្ឈន៍គុណធម៌ទុកក្នុងចិត្ត ៣ ប្រការគឺ ៖

 

១. បញ្ញា ដឹងតាមសេចក្តីពិតថា គ្រប់យ៉ាង ក្នុងលោកនេះអាស្រ័យគ្នានិងគ្នាកើតឡើង។

២. សុទ្ធិ សេចក្តីបរិសុទ្ធិ ដែលជាសភាវៈប្រាស់ចាកសេចក្តីលោភ ដែលជាហេតុកឲ្យកើតភាពកខ្វក់នៃបរិដ្ឋាន និងការប្រើបាស់ធនធាន ធម្មជាតិច្រើនហួសពេក។

៣. ករុណា ការអាណិតអាសូរចំពោះពពួកសត្វ និងបរិដ្ឋាននៃធម្មជាតិ។ ពុទ្ធសាសនិកបានគោរពនិងករុណាចំពោះធម្មជាតិទាំងពួង ព្រោះពួកគេមើលឃើញវត្ថុទាំងពួងក្នុងឋានៈដែលមានសម្ព័ន្ធភាពរវាង គ្នានិងគ្នា មិនមានអ្វីរស់នៅបានតែឯងនោះទេ ។

 តាមគោលពុទ្ធធម៌ ចិត្តនិងកាយក៏គង់អាស្រ័យគ្នានិងគ្នា ទាំងគូត្រូវទទួលការអភិ វឌ្ឈន៍ទន្ទឹមគ្នា ប្រសិនបើធ្វើឲ្យកើតការអភិវឌ្ឈន៍បែប ចិរ កាលហើយ នឹងត្រូវប្រកាន់យកគ្រប់យ៉ាង នោះគឺអភិវឌ្ឈម៍វត្ថុទាំងពួង ទាំងផ្នែកខាងរាងកាយ សង្គម ចិត្តគំនិត និងបញ្ញា (ភាវនា៤) ដែលជាជ្រុងនៃជីវិតរបស់មនុស្សយើង មានដូចតទៅនេះ

១. ការអភិវឌ្ឈន៍រាងកាយ (កាយភាវនា) ជាការអភិវឌ្ឈន៍រាងកាយនិង បរិដ្ឋាននៃវត្ថុ ឬ ខាងកាយភាព សម្រេចបានដោយការប្រតិបត្តិ តាម ពាក្យប្រៀនប្រដៅរបស់ព្រះពុត្ធជាម្ចាស់ ដែលជាប់ពាក់ព័ន្ធជាមួយកាយភាព សេដ្ឋកិច្ច និងបរិដ្ឋាន។

២. ការអភិវឌ្ឈន៍សង្គម (សីលភាវនា) ជាការអភិវឌ្ឈន៍សម្ព័ន្ធភាពដ៏ល្អ និងមានមិត្តភាពជាមួយជនដទៃ ដើម្បីនឹងបង្កើតសង្គមដែលគួរ ជាទីប្រាថ្នា មានសភាវៈនៃបរិដ្ឋានល្អក្នុងលោក ដែលធ្វើឲ្យសម្រេចបានដោយការរក្សាសីល និងប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ ព្រះពុទ្ធជាម្ចាស់ជាប់ទាក់ទងជាមួយភាពយុត្តិធម៌ក្នុងសង្គម។

៣. ការអភិវឌ្ឈន៍ចិត្ត (ចិត្តភាវនា) ជាការអភិវឌ្ឈន៍គុណភាពនៃចិត្តដ៏ល្អ ដូចជា មានមេត្តា ករុណា មុទិតា ឧបេក្ខា សតិនិងសមាធិ ។ ការប្រតិបត្តិសមថកម្មដ្ឋាន (ឧបាយឲ្យចិត្តស្ងប់) នឹងអាចធ្វើឲ្យមនុស្សមានគុណភាពចិត្ត។ ដូចដែលពោលមកនោះ នឹងជួយជំរះចិត្ត ឲ្យរួចផុតពីនីវរណធម៌ ៥ ប្រការ (ការពេញចិត្តក្នុងកាមគុណ ការព្យាបាទ ភាពងងកងងុយ ភាពរវើរវាយ និងភាពសង្ស័យស្ទាក់ស្ទើរ)។

៤. ការអភិវឌ្ឈន៍បញ្ញា (បញ្ញាភាវនា) ជាការអភិវឌ្ឈន៍បញ្ញា ឬការយល់ដឹងវត្ថុទាំងពួងតាមសេចក្តីពិត ដែលបានមកដោយការប្រតិបត្តិ វិបស្សនាកម្មដ្ឋាន។ ការអភិវឌ្ឈន៍រាងកាយ និងសង្គមជារឿងចំាបាច់ចំពោះការនាំមកនូវសន្តិភាពផ្នែកខាងក្រៅ គឺការរស់នៅរួមគ្នា យ៉ាងសន្តិភាព រួមជាមួយមិត្តរួមលោកដទៃៗទៀត និងរួមជាមួយបរិដ្ឋានធម្មជាតិ។ រីឯការអភិវឌ្ឈន៍ចិត្តនិងបញ្ញា ជារឿចាំបាច់ចំពោះ ការសន្តិភាពខាងក្នុង ឬភាពស្ងប់ក្នុងចិត្ត។ ការអភិវឌ្ឈន៍ទាំង៤ប្រការនេះ ឯង ត្រូវប្រព្រឹត្តិទៅជាមួយគ្នា ដើម្បីបាននូវការអភិវឌ្ឈន៍ ប្រកបដោយតុល្យភាពក្នុងជីវិត។ ការផ្តោតសំខាន់ទៅលើការប្រតិបត្តិដោយគ្រប់គ្រាន់ចំពោះខណាមួយ មិនយកចិត្តទុកដាក់ខដទៃ អាចនឹងធ្វើឲ្យធ្លាក់ក្នុងភាពជ្រុល ៣ ប្រការណាមួយ។ បុគ្គលដែលមុចមុលជាមួយនិងការអភិវឌ្ឍន៍រាងកាយនិងសង្គម ព្រងើយកន្តើយ ចំពោះការអភិវឌ្ឈន៍ចិត្តនិងបញ្ញា នឹងធ្លាក់ចុះក្នុងផ្នែកនៃកាមសុខល្លិកានុយោគ (ពេញចិត្តតែក្នុងសេចក្តីសុខខាងកាយ) ក្នុងខណៈដែលបុគ្គលដែលមុជមុល ចំពោះ ការអភិវឌ្ឈន៍ចិត្តនឹងបញ្ញា ព្រងើយកន្តើយការអភិវឌ្ឈន៍រាងកាយ និងសង្គម នឹងធ្លាក់ចុះ ក្នុងផ្នែកនៃអត្តកិលមថានុយោគ (ការធ្វើ ឲ្យលំបាកកាយ) ប៉ុន្តែផ្លូវ កណ្តាល (មជ្ឈិមបដិបទា) ប្រកបដោយការអភិវឌ្ឈន៍ជីវិតទាំង ៤ ផ្នែកដោយសមតុល្យ។

 

ការអភិវឌ្ឈន៍បែបជ្រុលនិយមនេះ ជាការអភិវឌ្ឈន៍មិនចិរកាល ដែលព្រះធម្មបិដក បានពោលដល់ការអភិវឌ្ឈន៍ជ្រុលនិយមនេះថា ការអភិវឌ្ឈន៍បែបអត្តកិលមថានុយោគ ជាកអភិវឌ្ឈន៍ ដែលមិនសម្រេចដោយការបង្គាប់ និងមិនបង្គាប់ឲ្យមនុស្សគ្រប់គ្នានឹងត្រូវ មានជីវិតរស់នៅ និងស្វែងរកសេចក្តីសុខដោយមធ្យោបាយដូចគ្នា តែសម្រេចការហ្វឹកហាត់អភិវឌ្ឈន៍បុគ្គល ដែលប្រព្រឹត្តិទៅដោយ លំដាប់ និងពោលដល់ការអភិវឌ្ឈន៍បែបកាមសុខល្លិកានុយោគថា ការអភិវឌ្ឈន៍បែបនេះ មិនមែនមានការប្រណីប្រណមឡើយ តែចាត់ថាជាការប្រណីប្រណម ជារបបនៃការដំណើរជីវិតក្នុងជំហានចាប់ផ្តើមនៃការអភិវឌ្ឈន៍។

សំរាប់មនុស្សដែលនៅត្រូវការកាមសុខ ឬត្រូវការសេចក្តីសុខពីវត្ថុយ៉ាងពេញទំហឹង នៅពុំទាន់ស្គាល់សេចក្តីសុខដែលលើស ពីនោះ ឡើងទៅទៀតទេ ទើបត្រូវបង្កើតកតិកានៃសង្គមឡើងមកជាក្រប ដើម្បីឲ្យគេស្គាល់ច្បាស់ មិនមានសមត្ថភាពដែលនឹងស្នងតម្រូវ ការរបស់ខ្លួនឯងដោយមិនមានព្រំដែន រហូតដល់ថ្នាក់បៀតបៀនគ្នានិងគ្នា។ សំរាប់ជីវិតលំដាប់នេះ ក៏នឹងមានកតិកាសង្គមដូចជា ច្បាប់ សីលធម៌ ជាដើម ទុកសំរាប់គ្រប់គ្រងការប្រព្រឹត្តិតាមផ្លូវកណ្តាល ចាត់ថាជាវិធីបដិបត្តិបង្គួរ ឬមានជីវិតសមរម្យ។ នឹងយល់បាន ថា ព្រះពុទ្ធសាសនាប្រៀនប្រដៅឲ្យដឹងថា មនុស្សគ្រាន់តែជាចំណែកមួយនៃធម្មជាតិប៉ុណ្ណោះ ត្រូវយល់និងរស់នៅរួមជាមួយធម្មជាតិ ដោយស្រួល ទើបមិនបៀតបៀនធម្មជាតិនិងបរិដ្ឋាន ហើយ បង្រៀនឲ្យមនុស្សយល់ដឹងថា វត្ថុទាំងពួងតែជាមិត្តរួមកើត ចាស់ ឈឺ ស្លាប់ ដូចគ្នាទាំងអស់។ យើងទើបមិនមានសិទ្ធិទៅបៀតបៀនគេ ធ្វើបានត្រឹមតែការផ្សាយមេត្តា និងជួយដោយសង្គហវត្ថុទាំង ៤ គឺ ការបែងចែករំលែ ការនិយាយសម្តីល្អ ការជួយសង្រ្គោះគ្នា និងការផ្តល់សមភាពដល់គ្នា មិនយកប្រៀបគ្នា ហើយនៅទីបំផុតបង្រៀន ឲ្យស្គាល់ថា ឥស្សរភាពដ៏ពិតប្រាកដគឺ មានបញ្ញា រួចផុតពីកិលេសតណ្ហា ទើបចាត់ថាមានសេចក្តីសុខដោយពិតប្រាកដ។ ដូច្នោះ គោលធម៌ ខាងព្រះពុទ្ធសាសនាទាំងអស់ទើបប្រព្រឹត្តិទៅដើម្បីការអភិវឌ្ឈន៍តួរនាទីចិរកាលពិត ផ្តល់ប្រយោជន៍និងសន្តិសុខដល់ខ្លួន ឯង សង្គម ធម្មជាតិ និងបរិដ្ឋាន ។

 


 

ដោយ ថាច់ សុវត្ថិ

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me