ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង

 

អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង


    ព្រះពុទ្ធអង្គទ្រង់មានប្រាជ្ញាលើសជាងទេវតានិងមនុស្សទាំងឡាយ ទ្រង់ប្រដៅពួកសត្វដោយឧបាយផ្សេងៗ ប្រកបដោយប្រការអាងហេតុ អាងផល ណែនាំឱ្យអ្នកស្តាប់ឃើញផ្លូវជាក់ច្បាស់ទ្រង់ណែនាំផ្លូវដែលល្អឧ្យធ្វើឌំណើរតាម ចង្អុលផ្លូវដែលអាក្រក់ឧ្យវៀរចៀសឆ្ងាយអ្នកដែលទទួលពាក្យប្រដៅអំពីព្រះអង្គទៅ រមែងមិនមានប្រយោជន៍ឡើយ  ព្រោះព្រះទ្រង់ឆ្លាតសំដែងធម៌ ទ្រង់ទេសនាឧ្យសមគួរដល់ឧបនិស្ស័យ។ អាការសំដែងធម៌ របស់ព្រះអង្គមានច្រើនយ៉ាង ប៉ុន្តែសូម្បីមានច្រើនប៉ុន្មាន ក៍រួមចុះក្នុងអាការៈ៣យ៉ាង ដូចបានពោលខាងក្រោម៖

១-អភិញ្ញរាយៈ ទ្រង់ប្រដៅដើម្បីឱ្យអ្នកស្ដាប់ដឹងពិតឃើញពិតក្នុងធម៌ដែលគួរដឹងគួរឃើញ។

២-សមិទានៈ ទ្រង់ប្រដៅមានហេតុកាលអ្នកស្តាប់ត្រិះរិះតាមរមែងឃើញពិតបាន។

៣-សប្បដិហារៈ ទ្រង់ប្រដៅជាអស្ចារ្យ គឺការអ្នកស្តាប់ប្រតិបត្តិតាម រមែងសំរែចប្រយោជន៍តាមគួរដល់សេចក្តីប្រតិបត្តិ។

បុ. ចូរអធិប្បាយអាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង នោះមកមើល ?

វិ. ព្រះពុទ្ធជាម្ចាស់ទ្រង់សំដែងបើកចំហ មិនមានបិទបាំង អាស្រ័យព្រះមហាករុណាទិគុណ ប្រព្រឹត្តទៅក្នុងពពួកសត្វ ទាំងឡាយ តាំងព្រះហឫទ័យប្រៀនប្រដៅសត្វមែនៗ ដើម្បី ដឹងពិត ឃើញពិតក្នុងធម៌ដែលគួរដឹង គួរឃើញ គឺសុចរិតជា កិច្ចគួបំពេញ ទុច្ចរិតជាកិច្ចគួរលះបង់ ។

ព្រះអង្គទ្រង់ប្រៀនប្រដៅ មានហេតុផលល្មមគ្រប់គ្រាន់ ដល់អ្នកស្តាប់ៗ ហើយពិចារណាត្រិះរិះតាម រមែងឃើញពិត ដឹងពិតតាមធម៌ដែលខ្លួបពិចារណានោះៗ។ អ្នកប្រព្រឹត្តតាម ធម៌ដែលព្រះអង្គទ្រង់សំដែងនោះ រមែងទទួលប្រយោជន៍ដ៏សមគួរដល់សេចក្តីប្រតិបត្តិ តាំងអំពីជាន់ទាបរហូតដល់ជាន់ ខ្ពស់ជាទីបំផុត គឺបានវិមុត្តិជាអកាលិកោ ជាធម៌ឱ្យផលមិន មានកំណត់ពេលវេលា ត្រូវទទួលផលក្នុងវេលាដែលខ្លួនបាន ប្រតិបត្តិនោះ។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)


សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me