គុណរបស់ព្រះរតនៈ ៣ យ៉ាង
១-ព្រះពុទ្ធទ្រង់ត្រាស់ដឹងប្រពៃដោយព្រះអង្គជាមុនហើយប្រដៅអ្នកដទៃឱ្យដឹងតាមផង។
២-ព្រះធម៌រក្សាអ្នកប្រតិបត្តិ
មិនឱ្យធ្លាក់ទៅក្នុងទីអាក្រក់។
៣-ព្រះសង្ឃ
លោកប្រតិបត្តិល្អតាមពាក្យប្រដៅរបស់ព្រះពុទ្ធ ហើយប្រដៅអ្នកដទៃឱ្យធ្វើតាមផង ។
បុ. ចូរអធិប្បាយគុណរបស់ព្រះរតនៈទាំង ៣ យ៉ាងនោះ មកមើល ?
វិ. ការដឹងអរិយសច្ចៈ ៤
គឺទុក្ខសច្ច ១, សមុទសច្ច ១, និរោធសច្ច ១, មគ្គសច្ច ១ ហៅថា ត្រាស់ដឹងប្រពៃ
ព្រះអង្គ មិនគ្រូអាចារ្យណានឹងប្រៀនប្រដៅ ទ្រង់ជ្រួតជ្រាបដោយព្រះ
បញ្ញាញាណរបស់ព្រះអង្គឯង ហៅថា ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គឯង
ហើយទើបប្រដៅអ្នកដទៃ ឱ្យត្រាស់ដឹងតាម ក្នុងសច្ចធម៌ទាំង ៤ យ៉ាងនោះ ។
ព្រះធម៌តែងរក្សាគ្រប់គ្រងអ្នកប្រតិបត្តិ
មិនឱ្យធ្លាក់ទៅទី អាក្រក់ សមដូចពុទ្ធភាសិតសំដែងថាៈ
ន ទុគ្គតឹ គច្ឆតិ ធម្មចារី
សេចក្តីប្រែ៖ បុគ្គលអ្នកប្រព្រឹត្តធម៌
រមែងមិនធ្លាក់ទៅកាន់ទុគ្គតិភពឡើយ ។
ស្ថានទីអាក្រក់ក្នុងបច្ចុប្បន្ន
បានដល់គុកច្រវាក់ជាដើម ភពខាងមុខបានដល់នរក ប្រេត អសុរកាយ តិរច្ឆាន ។ ព្រះធម្មវិន័យ
ដែលព្រះសម្ពុទ្ធទ្រង់ត្រាស់សំដែង និង
ព្រះសង្ឃលោកប្រតិបត្តិមិនឱ្យខុសផ្លូវធម្មវិន័យបញ្ញត្តទុកនោះ
ហើយប្រៀនប្រដៅអ្នកដទៃឱ្យប្រតិបត្តិតាមដូច្នោះផង ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣
យ៉ាង (edu4kh.com)
ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង
ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង
ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២
យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)
ប្រស្នាធម្មវិភាគ
អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!