តិកៈ ពួក ៣
រតនៈ ៣ យ៉ាង
ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១
មានសំដែងនៅក្នុង៖
សុត្តន្តបិដក ខុទ្ទកនិកាយ សុតនិបាត តតិយភាគ ចូឡវគ្គ រតនសូត្រ ទំព័រទី ៧៣
ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ហៅថា ព្រះត្រៃបិដក ឬ ទីពឹងទាំងបី ក្នុងព្រះពុទ្ធសាសនា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ យ៉ាង ដែលពុទ្ធសាសនិកជនជ្រកកោនការពារខ្លួនពីទុក្ខលំបាកដែលគេជួបក្នុងលោក។
ព្រះពុទ្ធទ្រង់សំដៅលើព្រះពុទ្ធប្រវត្តិសាស្រ្ដ
រឿងរ៉ាវរបស់សមណៈគោតមទ្រង់ត្រាស់ដឹងអនុត្តសម្មាសម្ពោធិញាណ ដែលបានគង់នៅក្នុងប្រទេសឥណ្ឌាកាលពីជាង២.៥០០ឆ្នាំមុន
“ឥឡួវនេះ ព.ស.២៥៦៧” ហើយបានបង្រៀនផ្លូវដល់ការត្រាស់ដឹង។
ព្រះធម៌(ធម៌)សំដៅដល់ការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធមាន៨ម៉ឺន៤ពាន់ព្រះធម្មក្ខន្ធ។
ព្រះសង្ឃសំដៅដល់សហគមន៍ព្រះសង្ឃ ភិក្ខុ និងភិក្ខុនីដែលបានជ្រើសរើសជីវិតដែលផ្ដោតលើព្រះធម៌ទាំងស្រុង។
The Buddha, Dhamma, and Sangha are
called the Triple Gem or Three Refuges in Buddhism. They are the three things
that Buddhists take refuge in to protect themselves from suffering they
encounter in the world. The Buddha refers to the historical Buddha, Siddhartha
Gautama, who lived in India over 2,500 years ago and taught the path to
enlightenment. Dhamma (Dharma) refers to the teachings of the Buddha. The
Sangha refers to the community of monks and nuns who have chosen a life that
focuses entirely on the Dhamma.
១-លោកអ្នកប្រដៅពួកជនឱ្យប្រតិបត្តិល្អដោយ កាយ វាចា ចិត្ត តាមធម្មវិន័យ ហៅថា ព្រះពុទ្ធ។
២-ធម្មវិន័យ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ហៅថាព្រះធម៌។
៣-ពួកជនដែលបានស្តាប់ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ
ហើយប្រតិបត្តិល្អតាមធម្មវិន័យ ហៅថា ព្រះសង្ឃ ។
បុ. ពាក្យថា រតនៈ ប្រែថាដូចម្តេច និងជារបស់បែបណា ?
វិ. រតនៈ ប្រែថា កែវ ។ រតនៈនេះជារបស់ដែលមនុស្សនិករនាំគ្នានិយមជារបស់ខ្ពស់បំផុត នឹងជារបស់ដែងគេត្រូវតែប្រាថ្នា។
បុ. ព្រះពុទ្ធបើពោលតាម បរមត្ថវោហារ បានដល់អ្វី មានសេចក្តីយ៉ាងណា ?
វិ. ព្រះពុទ្ធបើពោលតាម បរមត្ថវោហារ បានដល់ វិសុទ្ធិខន្ធសន្តាន គឺ កងរូប វេទនា សញ្ញា សង្ខារ និងកងវិញ្ញាណ ដែលជារបស់មានមកអំពីភពមុន ជារបស់បរិសុទ្ធចាក បាបធម៌ ឧបក្កិលេស គឺមិនមានអកុសលចេតសិក គ្រាន់តែជាអព្យាកតចេតសិក ដែលកើតអំពីកុសលចេតសិក នោះឯងជាព្រះពុទ្ធ។
បុ. ព្រះពុទ្ធបើពោលតាម លោកថវោហារ បានដល់អ្វី មានសេចក្តីយ៉ាងណា ?
វិ. ព្រះពុទ្ធបើពោលតាម លោកវោហារ បានដល់ ជាបុគ្គលវិសេសឯក មិនមែនព្រហ្ម មិនមែនមារ មិនមែនទេវតា មិនមែនអមនុស្ស គឺជាមនុស្សជាតិ តែជាមនុស្សអស្ចារ្យ មានប្រាជ្ញាឈ្លាស មានប្រាជ្ញាលើសជាងសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម អាចធ្វើ ព្រះអង្គេងបរិសុទ្ធចាកបាបធម៌ឧបក្កិលេសបាន នឹងទូន្មានសត្វដទៃឱ្យបានសេចក្តីបរិសុទ្ធបានផង នោះឯងហៅថាព្រះពុទ្ធ។
បុ. ចូរអធិប្បាយ រតនៈ ទាំងបីយ៉ាងនោះមកមើល ?
វិ. រតនៈ ប្រែថា កែវ ដែលជាវត្ថុនាំឱ្យកើតសេចក្តីត្រេកអរ តែរតនៈក្នុងទីនេះសំដៅយកព្រះពុទ្ធ
១, ព្រះធម៌ ១, ព្រះសង្ឃ ១ ព្រោះអាចធ្វើឱ្យកើតសេចក្តីជ្រះថ្លាត្រេកអរ ដល់អ្នកដែល ជ្រះថ្លា
អ្នកដែលដល់នូវរតនៈទាំង៣នេះ ជាទីពឹងទីរលឹក ហើយ រមែងរួចចាកទុក្ខទាំងពួង ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣
យ៉ាង (edu4kh.com)
ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង
ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង
ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២
យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)
ប្រស្នាធម្មវិភាគ
អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!