ប្រស្នាធម្មវិភាគ ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង

 

ប្រស្នាធម្មវិភាគ

ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង

១-សព្វបាបស្ស អករណ៍ មិនឱ្យធ្វើបាបទាំងពួង គឺឱ្យវៀរចាកទុច្ចរិតប្រព្រឹត្តអាក្រក់ដោយកាយវាចាចិត្ត

២-កុសលស្សូបសម្បទា ឱ្យញ៉ាំងកុសលឱ្យដល់ព្រម គឺឱ្យប្រកបសុរិតប្រព្រឹត្តល្អដោយកាយវាចាចិត្ត។

៣-សចិត្តបរិយោទបនំ ឱ្យជម្រះចិត្តរបស់ខ្លួនឱ្យផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត មានលោភៈ ទោសៈ មោហៈជាដើម។

សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ ទំព័រទី ១០៣

ព្រះពុទ្ធទ្រង់សំដែងធម្មទេសនា មានបរិយាយដោយវិចិត្រពិស្តារជាអនេកន័យ ផុតនិស្ស័យនឹងរាប់បាន តែសម្បីពាក្យប្រដៅរបស់ព្រះអង្គច្រើនដល់ទៅ៨៤.០០០ព្រះធម្មក្ខន្ធក្តី ក៍គង់មិនផុតអំពី កាយ វាចា និងចិត្តដែរ បានជាក្នុងទីនេះ លោកទើបពោលថា មាន៣យ៉ាងដូច្នេះ។

ម្យ៉ាងទៀតឱវាទទាំងបីយ៉ាង កាលបំប្រួញឱ្យខ្លីមកទៀតនៅតែ២ គឺ

១ ទ្រង់ប្រដៅឱ្យប្រព្រឹត្តសុច្ចរិត។

២ ទ្រង់ឱ្យលះទុច្ចរិត។

ប្រការមួយទៀត ឱវាទទាំង៣ នោះគឺ

១ ទ្រង់ឱ្យវាចាកទុច្ចរិត បានដល់ សិល។

២ ទ្រង់ឱ្យប្រកបសុច្ចរិត បានដល់ សមាធិ។

៣ ទ្រង់ប្រដៅធ្វើចិត្តរបស់់ខ្លួនឱ្យហ្មត់ចត់ បានដល់ បញ្ញា។

បុ. ឱវាទ ប្រែថា ដូចម្តេច ?

វិ. ប្រែថា ពាក្យប្រៀនប្រដៅ ។

បុ. ឱវាទ និង សាសនៈ ដែលប្រែថាពាក្យប្រៀនប្រដៅ ដែរ តើមានសេចក្តីផ្សេងគ្នាដូចម្តេច ? ចូរអធិប្បាយ !

វិ. មានសេចក្តីផ្សេងគ្នាយ៉ាងនេះគឺ ឱវាទបានខាងការ ប្រៀនប្រដៅ ចំពោះ មុខដូចជាព្រះអង្គទ្រង់ឱ្យប្រជុំពួកភិក្ខុ ហើយព្រះអង្គទ្រង់សម្តែងឱវាទប្បាតិមោក្ខជាដើមហៅថាឱវាទៗ នេះបានតែព្រះអង្គសំដែងដោយព្រះអង្គឯងម៉្យាង មិន ទួទៅដល់សាវ័កដទៃឡើយ។ ចំណែកសាសនៈនោះ បានបានដល់ពាក្យដល់ការប្រៀនប្រដៅជាសាធារណៈទូទៅ ប្រៀនប្រដៅខាងក្រៅក៏ហៅថាសាសនៈដែរ ពុទ្ធោវាទក៏ហៅ ថាសាសនៈដែរ ពួកសាវ័កដទៃប្រៀនប្រដៅក៏ហៅថាសាសនៈ បានដែរ ។ សេចក្ដីផ្សេងគ្នាដូចវិស្សជ្ជនាមកនេះ ។

បុ. ពាក្យដែលហាមមិនឱ្យធ្វើអំពើបាបនោះ ដូចម្តេច?ចូររាប់ !

វិ. អំពើបាបនោះបានដល់អកុសលធម៌ទាំងអស់គឺ៖

អកុសលកម្មបថ ១០, អកុសលមូល ៣, អកុសលចិត្ត ១២, អកុសលចេតសិក ១៤ ឈ្មោះថាបាប; អំពើបាបទាំងអស់នេះ ហើយ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមមិនឱ្យធ្វើ ។

បុ. កុសលស្សូបសម្បទា ឱ្យញ៉ាំងកុសលឱ្យដល់ព្រមនោះ តើកុសលពួកណាខ្លះ ?

វិ. ពាក្យថា ឱ្យញ៉ាំងកុសលឱ្យដល់ព្រមនោះដូច្នេះគឺ កុសលកម្មបថ ១០, កាមាវចរកុសល ៨, រូបាវចរកុសល ៥, អរូបាវចរកុសល ៤, លោកុត្តរកុសល ៤, រហូតដល់ព្រះ អរហត្ត ឈ្មោះថាឱ្យញ៉ាំងកុសលឱ្យដល់ព្រម ។

បុ. សចិត្តបរិយោទបនំ ឱ្យជម្រះចិត្តរបស់ខ្លួនឱ្យផូរផង់ នោះ តើដូចម្តេច?

វិ. ត្រង់នេះ គឺជំរះចិត្តរបស់ខ្លួនឱ្យប្រាសចាកនីវរណធម៌ ទាំង ៥ និងឧបក្កិលេសធម៌ ១៦ ឱ្យស្អាតពីខន្ធសន្តាន ឈ្មោះ ថាញ៉ាំងចិត្តរបស់ខ្លួនឱ្យផូរផង់ ។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)

ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)

សូមអរព្រះគុណនិងអរគុណ!

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me