ប្រស្នាធម្មវិភាគ ធម៌ធ្វើឱ្យល្អ ២ យ៉ាង ខន្តីនិងសោរច្ចៈ

ប្រស្នាធម្មវិភាគ

ធម៌ធ្វើឱ្យល្អ ២ យ៉ាង

១-ខន្តី សេចក្តីអត់ធន់។

២-សោរច្ចៈ សេចក្តីស្ងប់ស្ងៀម ។

មានសំដែងនៅក្នុង៖

សុត្តន្តបិដក អង្គុត្តរនិកាយ ទុកនិបាត បឋមភាគ ទំព័រទី ២១២


    បុ. ខន្តីប្រែថាដូចដូចម្តេច ? បានសេចក្តីថាយ៉ាងណា?

វិ. ខន្តីប្រែថា សេចក្តីអត់ធន់ ឬ ចិត្តអត់ទ្រាំ។

បានសេចក្តីថា ខន្តីមានសេចក្តីធន់ទ្រាំ ដោយកំឡាំងចិត្ត មិនក្រវល់ក្រវាយចំពោះទុក្ខ ជាលក្ខណៈ មានកិរិយាកំចាត់មូលហេតុនៃបាបអកុសលទាំងពួងជាកិច្ច។

    បុ. ខន្តីមានម៉ាណប្រភេទ ?

វិ. ខន្តីមាន៣ប្រភេទគឺ៖

១ - អត់ធន់ចំពោះការលំបាកនឿយហត់។

២ - អត់ធន់ចំពោះទុក្ខវេទនា ព្រោះការឈឺចាប់។

៣ - អត់ធន់ចំពោះការឈឺចិត្ត។

    បុ. ខន្តីមានអានិសង្សប៉ុន្មានប្រការ ?

វិ. ខន្តីមានអានិសង្ស៥ប្រការគឺ៖

១ - អ្នកមានខន្តីរមែងជាទីស្រឡាញ់រាប់អានរបស់ជនជាច្រើន។

២ - អ្នកមានខន្តី មិនមានពៀរច្រើន។

៣ - អ្នកមានខន្តី មិនមានទោសច្រើន។

៤ - អ្នកមានខន្តី មិនវង្វេងស្មារតីធ្វើមរណៈកាល។

៥ - ទំលាយខ័ន្ធទៅ បានទៅកើតក្នុងឋានសួគ៌។

បុ. សោរច្ចៈ ប្រែថាដូចម្តេច  មានសេចក្តីយ៉ាងណា?

វិ. សោរច្ចៈ ប្រែថា ស្ងៀមឬរីករាយ អ្នកមានសេចក្តីអត់ធន់ប្រកបដោយ យោនិសោមនសិការៈ គឺគិតឃើញដោយឧបាយដ៍ប្រពៃ ប្រកបដោយសោរច្ចធម៌ ទើបធ្វើចិត្តរីករាយបាន សូម្បីដល់ទីបំផុតនិងអត់ធន់ដោយអាការរបស់ចិត្តក្តី ក៍ត្រូវមានឧបាយដឹង ហើយតាំងកាយ វាចាឱ្យនៅស្ងៀមជាប្រក្រកីដែរ។

    បុ. ខន្តីនិងសោរច្ចៈ មានលក្ខណៈផ្សេងគ្នាដូចម្តេច ?

វិ. មានលក្ខណៈផ្សេងគ្នាយ៉ាងនេះ គឺសេចក្តីអត់ធន់ទ្រាំទ្រនឹងអក្កោសជ្ជវត្ថុទាំង ៩ យ៉ាង ដែលមកប៉ះពាល់ ឬក៏អត់ធន់ សេចក្តីលំបាក អត់ធន់សេចក្តីឈឺចិត្ត ជាលក្ខណៈរបស់ខន្តី ។

សេចក្តីរីករាយស្រស់បស់មានចិត្តល្អ មិនសំដែងអាការឱ្យប្រាកដ ក្នុងកាលអ្នកដទៃប្រមាថមើលងាយជាលក្ខណៈរបស់សោរច្ចៈ។

បុ. ហេតុដូចម្តេចបានជាចាត់ ខន្តី និង សោរច្ចៈនេះថាជា ធម៌ធ្វើឱ្យល្អ ?

វិ. បានជាលោកចាត់ធម៌ទាំងពីរនេះថា ជាធម៌ធ្វើឱ្យល្អ នោះ ព្រោះថាបើបុគ្គលណាមានធម៌ទាំងពីរនេះ ប្រចាំនៅក្នុងខន្ធសន្តានហើយ ទោះបីបុគ្គលនោះទៅនៅទីណា កន្លែងណា រមែងបានសេចក្តីសុខចំរើនបាន កេរ្តិ៍ឈ្មោះល្អ នឹងអាចធ្វើអ្នក ដទៃឱ្យល្អបានថែមទៀតផង ដូចយ៉ាងនាងឧត្តរានាងមានធម៌ខន្តីនៅក្នុងខន្ធសន្តាន នាងអាចញ៉ាំងនាងសិរិមាឱ្យបាន សម្រេចមគ្គផលថែមទៀត។

អាក្រក់នោះមិនមែនអាក្រក់ឈ្មោះទេ សូម្បីរូបរាងក៏អាក្រក់ដែរ ដូចមានក្នុងចូឡកម្មវិភង្គសូត្រសំដែងថា៖

មនុស្សដែលមានរូបអាក្រក់ ... មកពីមានសេចក្តីក្រោធ ដូចយ៉ាងនាងបញ្ចបាបាជាដើម។ នាងមានរូប អាក្រក់យ៉ាងនេះមកពីមិនមានខន្តីនិងសោរច្ចៈ បានជាលោក ចាត់ថាជាធម៌ធ្វើឱ្យល្អ គឺធ្វើឱ្យល្អក្នុងលោកនេះនិងលោកខាងមុខ ។ 

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 


សូមចុចអាសយដ្ឋានខាងក្រោម ៖

ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)

ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me