ប្រស្នាធម្មវិភាគ ទុច្ចរិត ៣ យ៉ាង

 

ប្រស្នាធម្មវិភាគ

ទុច្ចរិត ៣ យ៉ាង

១-កាយទុច្ចរិត ប្រព្រឹត្តអាក្រក់ដោយកាយ។

២-វចីទុច្ចរិត ប្រព្រឹត្តអាក្រក់ដោយវាចា។

៣-មនោទុច្ចរិត ប្រព្រឹត្តអាក្រក់ដោយចិត្ត ។

មានសំដែងនៅក្នុង៖

សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ៩ ដល់ ៣៣។

១-កាយទុច្ចរិត ប្រព្រឹត្តអាក្រក់ដោយកាយមាន៣ យ៉ាង

ក. បាណាតិបាត សម្លាប់សត្វ។

ខ. អទិន្នាទាន លួចទ្រព្យគេ។

គ. កាមេសុមិច្ឆាចារ ប្រព្រឹត្តខុសក្នុងកាម។

 

២-វចីទុច្ចរិត ប្រព្រឹត្តអាក្រក់ដោយវាចាមាន៤យ៉ាង

ក. មុសាវាទ និយាយកុហកកេ។

ខ. របសិញ្ញាវាទ និយាយញុះញង់គេ។

គ. ផរិសវាទ និយាយចាក់ដោតគេ។

ឃ. សម្ផប្បលាប និយាយពាក្យគ្មានប្រយោជន៍។


៣-មនោទុច្ចរិត ប្រព្រឹត្តអាក្រក់ដោយចិត្ត ។

ក. អភិច្ឈា សំឡឹងចង់បានរបស់គេ។

ខ. ព្យាបាទ ចងចិត្តប្រទូសរ៉ាយគេ។

គ. មិច្ឆាទិដ្ឋិ ឃើញខុសចាកគន្លងធម៌។

ទុច្ចរិត ៣ យ៉ាងនេះ ជាកិច្ចមិនគួរប្រព្រឹត្ត គួរតែលះបង់ចេញ។


បុ. កាយទុច្ចរិត បានសេចក្តីដូចម្តេច? មានប៉ុន្មានយ៉ាង? ចូររាប់!

វិ. កាយទុច្ចរិត គឺ អំពើដែលប្រព្រឹត្តអាក្រក់ដោយកាយ មាន ៣ យ៉ាងគឺ សម្លាប់សត្វ ១, លួចទ្រព្យគេ ១, ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ។

បុ. វចីទុច្ចរិត បានសេចក្តីដូចម្តេច? មានប៉ុន្មានយ៉ាង? ចូររាប់!

វិ. វចីទុច្ចរិត គឺអំពើដែលប្រព្រឹត្តអាក្រក់ដោយវាចា មាន ៤ យ៉ាង គឺ៖

-និយាយពាក្យកុហក ១

-និយាយពាក្យញុះញង់ ១

-និយាយពាក្យចាក់ដោតគេ ១។ 

-និយាយពាក្យរោយរាយឥត ប្រយោជន៍ ១ ។

បុ. មនោទុច្ចរិត បានសេចក្តីដូចម្តេច? មានប៉ុន្មានយ៉ាង? ចូររាប់ !

វិ. មនោទុច្ចរិត គឺអំពើដែលប្រព្រឹត្តអាក្រក់ដោយចិត្ត មាន ៣ យ៉ាង គឺ

1.   លោភៈ ចង់បានរបស់គេ ១។

2.    ព្យាបាទ, ប្រទូស្តគ ១។

3.    មិច្ឆាទិដ្ឋិ ឃើញខុសចាកគន្លងធម៌ ១ ។

បុ. មិច្ឆាទិដ្ឋិ ដែលរាប់ចូលក្នុងអកុសលកម្មបថនេះ បាន ដល់មិច្ឆាទិដ្ឋិពួកណា?

វិ. មិច្ឆាទិដ្ឋិដែលរាប់ចូលក្នុងអកុសលកម្មបថនោះ បាន ដល់និយតមិច្ឆាទិដ្ឋិទាំង ៣ ។

បុ. និយតមិច្ឆាទិដ្ឋិទាំង ៣ នោះ តើអ្វីខ្លះ? ចូររាប់មកមើល

វិ. និយតមិច្ឆាទិដ្ឋិទាំង ៣ នោះគឺ 

ក. អកិរិយទិដ្ឋិ សេចក្តី ឃើញថាអំពើដែលធ្វើនោះឥតអំពើ ១។

ខ. អហេតុកទិដ្ឋិ សេចក្តី ឃើញថាឥតហេតុ ១។ 

គ. នត្ថិកទិដ្ឋិ សេចក្តីឃើញថាគ្មាន ១ ។

មិច្ឆាទិដ្ឋិទាំង ៣ នេះ ទើបចាត់ចូលក្នុងអកុសលកម្មបថ ក្រៅអំពីនេះមិនចាត់បញ្ចូលផងទេ ។

បុ. ទុច្ចរិត អកុសល និងបាបទាំង ៣ នេះ សេចក្តីផ្សេងគ្នា ដូចម្តេច? ចូរអធិប្បាយ !

វិ. សេចក្តីផ្សេងគ្នាដូច្នេះ ទុច្ចរិត បានដល់ការកំពុងប្រព្រឹត្ត ធ្វើនូវអំពើអាក្រក់ទាំងប៉ុន្មានដោយកាយវាចាចិត្ត ត្រង់ចិត្ត ដែលជាអកុសលកើតឡើងហើយនាំកាយវាចាចិត្ត ឱ្យប្រព្រឹត្ត ធ្វើនូវអំពើអាក្រក់ផ្សេងៗ នោះ ឈ្មោះថាអកុសល, អកុសល នេះច្រើនប្រើផ្លូវចិត្តដោយច្រើន ដូចអកុសលចិត្ត ១២ ជាដើម, ចំណែកទុច្ចរិត ការប្រព្រឹត្តគ្រប់ទ្វារទាំង ៣, ចំណែកអកុសល ច្រើនប្រើតែមនោទ្វារ, ផលដែលកើតមកអំពីការប្រព្រឹត្តនេះអាក្រក់នោះៗ ហៅថាបាប ឧបមាដូចមនុស្សល្ងង់ធ្វើការងារ ធម្មតាមនុស្សល្ងង់ធ្វើការពុំដែលបានល្អទេ ត្រង់ការងារដែល មិនល្អនោះ ជាផលកើតមកអំពីមនុស្សល្ងង់ អកុសលប្រែថា

មិនឆ្លាស់ ទុកដូចជាមនុស្សល្ងង់ ត្រង់ធ្វើការងារនោះៗ ទុកដូចការងារដែលមិនស្អាតដូចជាបាបជាទុច្ចរិតមានសេចក្តីឧបមេយ្យដូច្នេះឯង។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)

ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង (edu4kh.com)

សូមអរព្រះគុណនិងអរគុណ!

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me