សុចរិត ៣ យ៉ាង
១-កាយសុចរិត ប្រព្រឹត្តល្អដោយកាយ។
២-វចីសុចរិត ប្រព្រឹត្តល្អដោយវាចា។
៣-មនោសុចរិត
ប្រព្រឹត្តល្អដោយចិត្ត។
មានសំដែងនៅក្នុង៖
សុត្តន្តបិដក អង្គុត្តរនិកាយ
តិកនិបាត ទុតិយភាគ ទំព័រ ១០ ដល់ ៣៤
បុ. កាយសុចរិតនោះដូចម្តេច? មានប៉ុន្មានយ៉ាង? ចូររាប់! វិ. កាយសុចរិតនោះ គឺអំពើដែលប្រព្រឹត្តល្អដោយកាយ មាន ៣ យ៉ាងគឺ
1. វៀរចាកសម្លាប់សត្វ ១។
2. វៀរចាកលួចទ្រព្យគេ ១។
3. វៀរចាកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ ។
បុ. វចីសុចរិតនោះតើដូចម្តេច? មានប៉ុន្មានយ៉ាង? ចូររាប់! វិ. វចីសុចរិតនោះ គឺអំពើដែលប្រព្រឹត្តល្អដោយវាចា មាន ៤ យ៉ាងគឺៈ
1. វៀរចាកនិយាយពាក្យកុហកគេ១។
2. វៀរចាកនិយាយពាក្យញុះញង់គេ១។
3. វៀរចាកនិយាយពាក្យចាក់ដោតគេ១។
4. វៀរចាកនិយាយពាក្យរោយរាយឥតប្រយោជន៍ ១។
បុ. មនោសុចរិតនោះ តើដូចម្តេច? មានប៉ុន្មានយ៉ាង? ចូររាប់!
វិ. មនោសុចរិតនោះគឺៈ អំពើដែលប្រព្រឹត្តល្អដោយចិត្ត មាន ៣ យ៉ាងគឺ
1. មិនលោភចង់បានរបស់គេ ១។
2. មិនព្យាបាទ ប្រទូស្តគេ ១។
3. ឃើញត្រូវតាមគន្លងធម៌ ១ ។
សុចរិត ៣ យ៉ាងនេះ ជាកិច្ចគួរធ្វើ គួរប្រព្រឹត្ត។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
១ ប្រស្នាធម្មវិភាគ
គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)
២ ប្រស្នាធម្មវិភាគ
តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
៣ ប្រស្នាធម្មវិភាគ
តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
៤ ប្រស្នាធម្មវិភាគ
បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)
៥ ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣
យ៉ាង (edu4kh.com)
៦ ប្រស្នាធម្មវិភាគ ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!