ប្រស្នាធម្មវិភាគ
អំពីអកុសលមូល និងកុសលមូល ៣យ៉ាង
អកុសលមូល ៣ យ៉ាង
១-លោភៈ លោភចង់បានរបស់គ
២-ទោសៈ គិតប្រទូស្តគេ;
៣-មោហៈ វង្វេងមិនដឹងពិត ។
មានសំដែងនៅក្នុង៖
សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ
ទំព័រ ២៥០
បុ. អកុសលមូលអធិប្បាយដូចម្តេច ?
វិ. អកុសលមូល គឺឫសអកុសល គឺកុសលទាំងអស់ កើត មកអាស្រ័យអំពីឫសទាំង ៣ នេះ
ប្រៀបឧបមាដូចដើមឈើដែលមានផ្កាផ្លែមែកស្លឹកទៅបាន ក៏អាស្រ័យមកអំពីមានឫសទាំង ៣ នេះដូច្នោះដែរ
។
បុ. អកុសលមូលទាំង ៣ នេះ ណាមានទោសធ្ងន់ជាងណា?
វិ. អកុសលមូលទាំង ៣នេះ
លោភៈមានទោសស្រាល តែលះបានដោយកម្រ។
ទោសៈ មានទោសធ្ងន់ តែលះបាន ដោយងាយ។
មោហៈ មានទោសធ្ងន់ ហើយលះបានដោយ កម្រទៀត។
កុសលមូល ៣ យ៉ាង
១-អលោភៈ មិនលោភចង់បានរបស់គ។
២-អទោសៈ មិនគិតប្រទូស្តរ៉ាយគេ។
៣-អមោហៈ មិនវង្វេង ។
មានសំដែងនៅក្នុង៖
សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ
ទំព័រ ២៥៤
បុ. ចូរអធិប្បាយកុសលមូលទាំង ៣ នេះមកមើល ?
វិ. មនុស្សដែលមានចិត្តជ្រះថ្លា រមែងចែករបស់ខ្លួនឱ្យអ្នកដទៃតាមសមគួរឬក៏ជាអ្នកសន្តោសត្រេកអរចំពោះបច្ច័យតាមបានតាមមាន
ឈ្មោះថាជាអ្នកមិនមានសេចក្ដីលោភ ។
អ្នកដែលមានមេត្តាចិត្ត គិតអាណិតអាសូរ មិនបៀតបៀនអ្នក
ដទៃឱ្យមានសេចក្ដីក្ដៅក្រហាយ ឈ្មោះថាជាអ្នកមិនមាន ទោសៈ ។
ភាពជាអ្នកមិនវង្វេងភ្លាំងភ្លាត់ស្មារតី ដឹងហេតុ ការណ៍ទាន់តាមធម្មតា
រហូតដឹងដល់ធម៌ជាន់ខ្ពស់គឺអរិយសច្ច ៤ ប្រការ ឈ្មោះថាជាអ្នកមិនវង្វេង, ដែលពោលមកនេះ ជា បុគ្គលាធិដ្ឋាន ។
ចំណែកធម្មាធិដ្ឋាន គប្បីជ្រាបដោយសំដែង លើកធម៌ឡើងជាទីតាំង, បរិយាយរបស់លក្ខណៈធម៌ ដូចជា សេចក្តីមិនលោភ
មានលក្ខណៈត្រេកអរចំពោះវត្ថុជារបស់ខ្លួន ដូច្នេះជាដើម ។ គុណគឺសេចក្តីល្អដទៃៗ
ដែលនឹងកើតឡើង ក៏អាស្រ័យដោយធម៌ទាំង ៣ ប្រការនេះជាឫសគល់ ជាដើមចម, ហេតុនេះគួរណាស់តែអ្នកប្រព្រឹត្តធម៌ គប្បីអប់រំឱ្យកើត
មានឡើងក្នុងខន្ធសន្តានកុំខាន ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
១ ប្រស្នាធម្មវិភាគ
គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)
២ ប្រស្នាធម្មវិភាគ
តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
៣ ប្រស្នាធម្មវិភាគ
តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
៤ ប្រស្នាធម្មវិភាគ
បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)
៥ ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣
យ៉ាង (edu4kh.com)
៦ ប្រស្នាធម្មវិភាគ ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!