សំនួរនឹងចម្លើយអក្ខរវិធិនិទ្ទេស
១- សំនួរ. ពាក្យថា កច្ចាយនូបត្ថម្ភកៈ ប្រែថា ដូចម្តេច ?
បានសេចក្តីយ៉ាងណា ខ្លះ ?
ចែកចេញជានិទ្ទេសមានប៉ុន្មានយ៉ាង ?
គឺអ្វីខ្លះ?
ចម្លើយ. ពាក្យថា កច្ចាយនូបតម្ភកៈ ប្រែថា “វយ្យាករណ៍ជាជំនួយកច្ចាយនៈ”, បានសេចក្តីថា បែបសម្រាប់រៀនអមជាមួយនឹងកខ្ចាយនប្បករណ៍ ឬបែបសម្រាប់នាំមុខការសិក្សាបាលីភាសា ក្នុងគម្ពីរកច្ចាយនៈ ឲ្យងាយយល់ជាងការសិក្សាចំពោះកច្ចាយនប្បករណ៍សុទ្ធ ហៅថា កច្ចាយនូបត្ថម្ភក ចែកចេញជានិទ្ទេសមាន ៧ យ៉ាងគឺ៖
1.
អក្ខរវិធីនិទ្ទេស
១
2.
នាមនិទ្ទេស
១
3.
សមាសនិទ្ទេស
១
4.
តទ្ធិតនិទ្ទេស១
5.
អាខ្យាតនិទ្ទេស១
6.
កិតកនិទ្ទេស១
7. ឧណាទិទ្ទេស ១ ។
២– ស. ពាក្យ“អក្ខរវិធីនិទ្ទេស ប្រែថា ដូចម្តេច បានសេចក្តីថាយ៉ាងណា ?
ចម្លើយ . ពាក្យ អក្ខរវិធិនិទ្ទេស ”ប្រការសំដែងនូវបែប នៃអក្ខរៈ”
បានសេចក្ដីថា ការសំដែងបែបដែលនិយាយរៀបរាប់ក្នុងអក្ខរៈទាំង ២ យ៉ាងគឺ . សមញ្ញាភិធាន
នឹង សន្ធិ ហៅថា អក្ខរវិធីនិទ្ទេស....។
៣ សំនួរ .
អក្ខរវិធីនិទ្ទេស មានប៉ុន្មានយ៉ាង គឺ អ្វីខ្លះ ?
ចម្លើយ . អក្ខរវិធីនិទ្ទេស
មាន ២ យ៉ាងគឺ សមញ្ញាភិធាន ១ សនិ្ធ ១ ។
៤ សំនួរ .
ពាក្យថាសមញ្ញាភិធាន ប្រែថា ដូចម្តេច បានសេចក្តិយ៉ាងណា ?
ចម្លើយ.ពាក្យថា សមញ្ញាភិធាន ប្រែថា ‹‹ការនិយាយតាមឈោ្មះ ” ឬ “ការសំដែងឈោ្មះ” បានសេចក្ដីថា ការសំដែងឈោ្មះ នៃអក្ខរៈ ដែលជាស្រះនឹងព្យព្ជានៈ ព្រមទាំងឋានៈករណៈជាដើមហៅថាសមញ្ញាភិធាន។
ប្រយោជន៍អក្ខរៈ
៥. សំនួរ.
ការរៀនអក្ខរៈ មានប្រយោជន៍ដល់អ្នករៀនយ៉ាងណាខ្លះ?
ចម្លើយ . ការរៀនអអក្ខរៈ
មានប្រយោជន៍ដល់អ្នករៀនច្រើនយ៉ាងគឺ
ធ្វើអ្នករៀនឲ្យយល់ច្បាស់នូវសេចក្ដីនៃពាក្យទាំងពួង
ព្រោះសេចក្ដីនាំពាក្យគ្រប់យ៉ាងបុគ្គលដឹងបានដោយសារតែអក្ខរៈ កាលបើអក្ខរវិបត្តិ
ប្រែប្រួលឃ្លៀងឃ្លាតហើយ អ្នកណានឹងអាចចូលចិត្តសេចក្តីថាជាអីបាន។
ដូចពាក្យ ចោរៈ
ដែលប្រែថា ចោរ អ្នកមិនសា្ទត់អក្ខរៈ រមែងអានភ្លាត់ថា បោឡៈ
អ្នកស្តាប់មុខជានឹងយល់សេចក្ដីផ្សេងពុំខាន ព្រោះ ពាក្យថា ចោឡៈ
ជាឈោ្មះរបស់សំពត់ ដូចជា បរិក្ខារចោឡំ ប្រែថា“សំពត់ជាបរិក្ខាររបស់ភិក្ខុ”
ដូច្នេះជាដើម ព្រោះហេតុនោះ ការរៀនអក្ខរៈ
ជាហេតុនាំឲ្យមានប្រយោជន៍ដល់អ្នករៀនយ៉ាងនេះឯង។
៦ សំនួរ . ពាក្យ “អក្ខរៈ
ឬ អក្សរ” លោកសំដៅយកអ្វីខ្លះ? មកឲ្យឈោ្មះ?
ចម្លើយ. លោកសំដៅយកហេតុ ២យ៉ាងមកឱ្យឈ្មោះគឺ៖
ក. សូរសំឡេងដែលលាន់ឮប្រាកដឡើង១។
ខ. ស្នាមគំនូសជាតួរាងដែលល្មមកំណត់ចំណាំបានតាមការស្រួល
១។
ទាំ ង ២ យ៉ាងនេះ រួមមកហៅតែ
១ ម៉ាត់ថា “អក្ខរៈ” ឬ “អក្សរ” ឬហៅថា “វណ្ណ” ក៏បាន។
៧ សំនួរ . ពាក្យ
អក្ខរៈ មកពីអ្វី? ប្រែថាដូចម្ដេចខ្លះ
ចូរអធិប្បាយ!
អក្ខរៈសម្រាប់ប្រើក្នុងភាសាបាលី
មានប៉ុន្មានតួ? គឺអ្វីខ្លះ?
ចម្លើយ. ពាក្យ
អក្ខរៈ មកពី អ “ ប្រែថា “មិន” នឹង ខរ ប្រែថា
“អស់” ឬ “រឹង” ។
តាមន័យនេះ ពាក្យថា
អក្ខរៈ ប្រែបាន២យ៉ាងគឺ៖ “មិនអស់»១យ៉ាង «មិនរឹង» ១យ៉ាង ។
សេចក្តីអធិប្បាយ ដែលប្រែថា
“មិនអស់” បានសេចក្តីថា អក្ខរៈ គែស្រះនឹងព្យញ្ជនៈទាំងពីរពួកនោះ ទោះនឹងប្រើនិយាយ
ឬសរសេរ យ៉ាងណា ក៏មិនចេះអស់ឡើយ។
ដែលបថា «មិនរឹង» នោះបានសេចក្តីថា អក្ខរៈ គឺស្រៈនឹងព្យញ្ជនៈទាំងពីរពួកនោះ
ដែលជារបស់ជាតិណា ភាសាណា ក៏ប្រើបានតាមសមគួរដល់ជាតិនោះ ភាសានោះគឺទន់ទៅតាមជាតិនោះ
ភាសានោះ មិនចេះរឹងទទឹងឡើយ
អក្ខរៈសម្រាប់ក្នុងបាលី
ភាសា មាន ៤១ តួគឺ អ អា, ឥ ឦ, ឧ ឩ, ឯ ឱ
ក ខ គ ឃ ង
ច ឆ ជ ឈ ញ
ដ ឋ ឌ ឍ ណ
ត ថ ទ ជ ន
ប ផ ព ភ ម
យ រ ល វ ស ហ ឡ អំ។
៨ សំនួរ. តាំងពី អ ដល់ ឱ ហៅថាអ្វី ? ពី ក ដល់ – អំហៅអ្វី ?
ចម្លើយ. តាំងពី អ
ដល់ឱ ហៅថាស្រៈ,ពី ក ដល់ =
ហៅព្យញ្ជនៈ ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
១ ប្រស្នាធម្មវិភាគ
គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)
២ ប្រស្នាធម្មវិភាគ
តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
៣ ប្រស្នាធម្មវិភាគ
តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
៤ ប្រស្នាធម្មវិភាគ
បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)
៥ ប្រស្នាធម្មវិភាគ
អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)