សំនួរអក្សរសិល្ប៍
អំពី រឿង ហង្សយន្ត
ហេតុអ្វី បានជាអ្នកនិពន្ឋដាក់ឈ្មោះថា ហង្សយន្ត?
៥១. ហេតុអ្វី បានជាអ្នកនិពន្ឋដាក់ឈ្មោះថា ហង្សយន្ត?
បានជាអ្នកនិពន្ឋដាក់ឈ្មោះថា ហង្សយន្ត ពីព្រោះកវីមិនមានគំនិតបែបអភិរក្ស ហើយមានគំនិតច្នៃប្រឌិតដោយប្រាជ្ញា
ចំណេះវិជ្ជានៃសិប្បករ ឬវិស្វករ ដោយយកយាន្តជំនិះជាគ្រឿងយន្តមកធ្វើជាចំណងជើងវិញ ។
បានជាអ្នកនិពន្ធដាក់ឈ្មោះថា ហង្សយន្តព្រោះថា រឿងនេះ
បានផ្តោតយ៉សាងសំខាន់ទៅលើហង្ស យន្ត ។ ពោលគឺជាសុវណ្ណកុមារ ទៅរៀនសសិល្ប៍សាស្រ្ត
ក៏អាស្រ័យដោយហង្សយន្ត បានជួបស្នេហ៍សិទ្ធិជាមួយ បុទមកេសរ ក៏ដោយសារ ហង្សយន្ត
រួចខ្លួនពីស្លាប់ ព្រាត់ប្រាស់ប្រពន្ធ និងបានវិលត្រឡប់មកព្រះនគរវិញ
ក៏ដោយសារតែហង្សយន្តនេះឯង ។
៥២. តើរឿង ហង្សយន្ត មានអត្ថន័យដូចម្តេច?
រឿងហង្សយន្ត មានអត្ថន័យ គឺមនុស្សមានប្រាជ្ញាវាងវៃ
ប្រកបដោយគំនិតបញ្ញាច្នៃប្រឌិតខ្ពស់ខាងផ្នែកវិស្វកម្ម ដោយចេះស្រមើស្រមៃ
ក្នុងការបង្កើតនូវឧបករណ៍ ដែលអាចជិះហោះហើរបាន ។
៥៣. រឿងហង្សយន្ត មានប្រភពពីណា? ជាប្រភេទអ្វី? រឿងនេះ ស្ថិតក្នុងចលនាអ្វីដែរ?
រឿងហង្សយន្ត មានប្រភព តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី រឿងនេះជាស្នាដៃរបស់ខ្មែរ
រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ឋខ្មែរប្រែមកជាភាសាខ្មែរវិញ
ដើម្បីកុំអោយបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ ។
រឿងហង្សយន្ត ជាប្រភេទកាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬជាសាស្ត្រល្បែង ។រឿងហង្សយន្ត
ស្ថិតក្នុងចលនាអក្សរសិល្ប៍ពុទ្ធនិយម ។
៥៤ តើរឿងហង្សយន្ត មានតួអង្គសំខាន់ណាខ្លះ? ចូររៀបរាប់ឈ្មោះ ។
រឿងហង្សយន្តមានតួសំខាន់ៗដូចជា ព្រះអាទិត្យវង្សា ព្រះនាងពិម្តា
ព្រះសុវណ្ណកុមារ ព្រះនាងបទុមកេសរ ព្រះបាទព្រហ្មទត្ថ ព្រះក្រីស្ទកុមារ ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
១ សំនួរអក្សរសិល្ប៍ សំនួរខទី ១_១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ?(edu4kh.com)
២ សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០ (edu4kh.com)
៣ សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ មុខងារអក្សរសិល្ប៍ សំនួរទី ២១ _ ៣០ (edu4kh.com)
៤ សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០ (edu4kh.com)
៥ សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍ សំនួរទី ៤១ - ៥០ (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!