សំនួរអក្សរសិល្ប៍
អំពីរឿងព្រះមហាវេស្សន្តរ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់
រឿងតេជោគយ៉ត រឿងរាមកេរ្តិ៍
រឿងថូកែចិត្តចោរ
៥៥. រឿងទំ ទាវ មានប្រភពពីណា? ជាប្រភេទអ្វី? រឿងនេះ ស្ថិតក្នុងចលនាអ្វីដែរ ? ចូរប្រាប់កាលកំណត់រឿងនេះ?
រឿងទុំាវ មានប្រភពមកពីប្រទេសកម្ពុជា ជាប្រភេទអក្សរសិល្ប៍ទំទើប ។ រឿងនេះ ស្ថិតក្នុងអក្សរសិល្ប៍ខេមរានិយម។
កាលកំណត់តែងនៅ ព.ស. ១៤៥៨ - គ.ស. ១៩១៥ ។
៥៦. រឿងព្រះមហាវេស្សន្តរ មានប្រភពពីណា? ជាប្រភេទអ្វី?រឿងនេះ ស្ថិតក្នុងចលនាអ្វីដែរ?
រឿងព្រះវេស្សន្តរ មានប្រភពដកស្រងចេញពីមហាវេស្សន្តរជាតក ។
ជាប្រភេទអក្សរសិល្ប៍បុរាណ ។ រឿងនេះ ស្ថិតក្នុងចលនអក្សរសិល្ប៍ពុទ្ធនិយម។
៥៧ .រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ មានប្រភពពីណា? ជាប្រភេទអ្វី ? រឿងនេះ ស្ថិតក្នុងចលនាអ្វីដែរ?ចូរប្រាប់កាលកំណត់តែងអំពីរឿងនេះ?
រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ មានប្រភពគឺអ្នកនិពន្ធដកស្រង់ ព្រឹត្តិការណ៍នយោបាយសម័យសង្គមរាស្ត្រនិយម
មកប្រកួតប្រជែងរង្វាន់ឥន្រ្ទទេវី សម័យសង្គមរាស្ត្រនិយម
( ១៩៥៥ - ១៩៧០ )។ ជាប្រភេទអក្សរសិល្ប៍ទំនើប ។ រឿងនេះ
ស្ថិតក្នុងចលខាអក្សរសិល្ប៍ខេមរនិយម ។ កាលឆ្នាំ ១៩៦០ - ១៩៦១ ។
៥៨. រឿងតេជោគយ៉ត មានប្រភពពីណា? ជាប្រភេទអ្វី ? រឿងនេះ ស្ថិតក្នុងចលនាអ្វីដែរ ? ចូរប្រាប់កាលកំណត់ រឿងតេជោគយ៉ត?
រឿងតេជោគយ៉ត មានប្រភពជារឿងមួយដែលប្រសូតិ
ឡើងក្រោមស្នាដៃអ្នកនិពន្ធរបស់លោកទីគីហូត ក្នុងឆ្នាំ១៩៨៣
ដើម្បីផ្សព្វផ្សាយតាមវិទ្យុជាតិកម្ពុជានៅរៀងរាល់ថ្ងៃសៅរ៍ ។ ជាប្រភេទ ល្ខោននាដកអក្សរសិល្ប៍។
រឿងនេះ ស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ។ កាលកំណត់តែង ថ្ងៃទី២៨ ខែធ្នូ ១៩៨១ ។
៥៩. រឿងរាមកេរ្តិ៍ មានប្រភពពីណា? ជាប្រភេទអ្វី? រឿងនេះ ស្ថិតក្នុងចលនាអ្វីដែរ?
រឿងរាមកេរ្តិ៍ មានប្រភព គឺត្រូវបានអ្នកសិក្សាសមួយចំនួនចម្លងចេញពីរឿងរាមាយណៈ នាដកអក្សរសិល្ប៍ប្រកបដោយែលក្ខណៈ។
រឿងនេះ ស្ថិតក្នុងចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម។
៦០. រឿងថូកែចិត្តចោរ មានប្រភពពីណា? ជាប្រភេទអ្វី ? រឿងនេះ ស្ថិតក្នុងចលនាអ្វីដែរ? ចូរប្រាប់កាលកំណត់តែងអំពីរឿងនេះ?
រឿងថៅកែចិត្តចោរ មានប្រភពមកពីប្រទេសកម្ពុជា។ ជាប្រភេទល្ខោននិយាយ។
រឿងនេះស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ។ កាលកំណត់តែង នៅថ្ងៃទី ៩ ខែតុលា គ.ស.
១៩៥៦ ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
១ សំនួរអក្សរសិល្ប៍
សំនួរខទី ១_១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ?(edu4kh.com)
២ សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម
និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០ (edu4kh.com)
៣ សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ
មុខងារអក្សរសិល្ប៍ សំនួរទី ២១ _ ៣០ (edu4kh.com)
៤ សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង
គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០ (edu4kh.com)
៥ សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម
នៃអក្សរសិល្ប៍ សំនួរទី ៤១ - ៥០ (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!