សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ និង មុខងារអក្សរសិល្ប៍ សំនួរទី ២១ _ ៣០

 

សំនួរអក្សរសិល្ប៍ 

អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ  មុខងារអក្សរសិល្ប៍ 

សំនួរទី ២១ _ ៣០



២១. ភាសាខ្មែរ មានការវិវត្តន៍ធំៗ ប៉ុន្មានលើក? អ្វីខ្លះ?

ភាសាខ្មែរ មានការវិវត្តន៍ធំៗ ៣ លើកគឺៈ

1.    ភាសាខ្មែរបុរាណ តាំងពីកំណកំណើត រហូតមកដល់សតវត្សទី១៤។

2.    ភាសាខ្មែរកណ្ដាល ពីសតវត្សទី១៥ ដល់សតវត្សទី១៩។

3.    និងភាសាខ្មែរបច្ចុប្បន្ន ពីសតវត្សទី១៩ រហូតមកដល់សព្វថ្ងៃ។

២២. សិល្បៈ មានន័យដូចម្តេច? ហើយមានប៉ុន្មានទម្រង់? អ្វីខ្លះ?

សិល្បៈគឺជាទម្រង់មួយនៃសង្គមវិញ្ញាណដែលឆ្លុះបញ្ចាំងតថភាពតាមរយៈរូបារម្មណ៍។

សិល្បៈលោកបានបែងចែកជា ៧ ទម្រង់។

1.    ទី១ សិល្បៈស្ថាបត្យកម្ម

2.    ទី២ សិល្បៈចម្លាក់

3.    ទី៣សិល្បៈគំនូរ

4.    ទី៤ សិល្បៈតន្ត្រី

5.    ទី៥ សិល្បៈរបាំ

6.    ទី៦ សិល្បៈអក្សរសិល្ប៍

7.    ទី៧ សិល្បៈភាពយន្ត ឬកុន ។

២៣. អក្សរសិល្ប៍ មានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ?

អក្សរសិល្ប៍មានមុខងារ ៤ យ៉ាង ។ គឺ៖

1.    មុខងារពុទ្ធិ

2.    មុខងារអប់រំ

3.    មុខងារតថ

4.    មុខងារសោភ័ណឬសិល្ប៍វិជ្ជា ។

២៤. អក្សរសិល្ប៍ខ្មែរ ចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

អក្សរសិល្ប៍ខ្មែរ ចែកចេញជា ៣ ប្រភេទ ។ គឺ៖

1.    អក្សរសិល្ប៍ប្រជាប្រិយ

2.    អក្សរសិល្ប៍បុរាណ

3.    អក្សរសិល្ប៍ទំនើប ។

២៥. អក្សរសិល្ប៍ប្រជាប្រិយ ចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ ?

អក្សរសិល្ប៍ប្រជាប្រិយ ចែកជា ៣ ប្រភេទ គឺ

1.    តំណាលកថាប្រជាប្រិយ

2.    ពាក្យចួនប្រជាប្រិយ

3.    របាំប្រជាប្រិយ ។

២៦. អក្សរសិល្ប៍បុរាណ ចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

អក្សរសិល្ប៍បុរាណ ចែកជា ៣ ប្រភេទ ។ គឺ៖

1.    សិលាចារឹក

2.    ស្លឹករឹត-ក្រាំង

3.    និងសាស្ត្រា ។

២៧. សាស្ត្រា គឺជាគម្ពីរ ឬក្បួនច្បាប់ ដែលគេចារលើស្លឹករឹតមានប៉ុន្មានយ៉ាង? អ្វីខ្លះ?

1.    សាស្ត្រា មាន ៤ យ៉ាង ។ គឺ៖

2.    សាស្ត្រាទេសន៍

3.    សាស្ត្រាល្បែង

4.    សាស្ត្រាក្បួន

5.    សាស្ត្រាច្បាប់ ។

៣៨. អក្សរសិល្ប៍ទំនើប ចែកជាប៉ុន្មានប្រភេទធំៗ ? អ្វីខ្លះ ?

អក្សរសិល្ប៍ទំនើប ចែកជា ៥ ប្រភេទធំៗ គឺ៖

1.    សន្ទស្សន៍អក្សរសិល្ប៍

2.    ប្រលោមអក្សរសិល្ប៍

3.    នាដកអក្សរសិល្ប៍

4.    ឧបទេសអក្សរសិល្ប៍

5.    និងទិដ្ឋិអក្សរសិល្ប៍ ។

២៩. សន្ទស្សន៍អក្សរសិល្ប៍ ចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

សន្ទស្សន៍អក្សរសិល្ប៍ ចែកជា ៤ ប្រភេទ គឺ៖

1.    ពណ៌នាកថា

2.    វណ្ណនាកថា

3.    និទានកថា

4.    និង សារកថា

មានឯកសារខ្លះចែកជា ៦ ប្រភេទ ។ គឺ៖

1.    ពណ៌នាកថា

2.    វណ្ណនាកថា

3.    បដិពិម្ដកថា

4.    និទានកថា

5.    សារកថា

6.    និងវុត្ដន្តកថា ។

៣០. ប្រលោមអក្សរសិល្ប៍ ចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

ប្រលោមអក្សរសិល្ប៍ ចែកជា ៤ ប្រភេទគឺ៖

1.    ព្រេងកថា

2.    ប្រឌិតកថា

3.    វីរកថា

4.    និង នវកថា ។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

១ សំនួរអក្សរសិល្ប៍ សំនួរខទី ១_១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ?(edu4kh.com)

២ សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០ (edu4kh.com)

៣ សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ មុខងារអក្សរសិល្ប៍ សំនួរទី ២១ ៣០ (edu4kh.com)

៤ សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០ (edu4kh.com)

៥ សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍ សំនួរទី ៤១ - ៥០ (edu4kh.com)

៦ សំនួរអក្សរ អំពីរឿង ហង្សយន្ត ហេតុអ្វី បានជាអ្នកនិពន្ឋដាក់ឈ្មោះថា ហង្សយន្តសំនួរទី ៥១ - ៥៤ (edu4kh.com)

៧ សំនួរអក្សរសិល្ប៍ អំពីរឿងព្រះមហាវេស្សន្តរ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ រឿងតេជោគយ៉ត រឿងរាមកេរ្តិ៍ រឿងថូកែចិត្តចោរ សំនួរទី ៥៦ - ៦០ (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me