សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍ សំនួរទី ៤១ - ៥០

 

សំនួរអក្សរសិល្ប៍ 

អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍ 

សំនួរទី ៤១ - ៥០

៤១, ដូចម្តេច ហៅថា សព្វរស? សព្វរស មានអ្វីខ្លះ?

សព្វរស គឺជាតម្លៃទូទៅនៃរឿង ដែលកវីនិពន្ធលើកយកមកប្រើក្នុងអត្ថបទ ឬស្នាដៃរបស់ខ្លួន។ សព្វរស មាន៤យ៉ាង

1.    តថរស

2.    អច្ឆរិយរស

3.    កុសលរស

4.    និងសង្គមរស ។

៤២. តើប្រភេទអក្សរសិល្ប៍ និង ចលនាអក្សរសិល្ប៍ មានលក្ខណៈខុសគ្នាយ៉ាងណាខ្លះ ? ចូររកអំណះអំណាងមកបញ្ជាក់ផង?

ប្រភេទអក្សរសិល្ប៍ និង ចលនាអក្សរសិល្ប៍ មានលក្ខណៈខុសគ្នាដូចខាងក្រោម៖

ប្រភេទអក្សរសិល្ប៍៖  មានន័យថា បានដល់អក្សរសិល្ប៍ ដែលនិយាយរៀបរាប់ពីបែបបថផ្សេងៗ ទាក់ទងនឹងការតាក់តែងជាប្រភេទរឿង មានប្រភេទជា

1.    សន្ទស្សន៍អក្សរសិល្ប៍

2.    ប្រលោមអក្សរសិល្ប៍

3.    ឧបទេសអក្សរសិល្ប៍

4.    នាដកអក្សរសិល្ប៍

5.    ទិដ្ឋិអក្សរសិល្ប៍ ។

ចលនាអក្សរសិល្ប៍៖  គឺជាអក្សរសិល្ប៍ និយាយពីដំណើរការប្រែប្រួលនៃអក្សរសិល្ប៍ តាមការនិយមនៃវណ្ណៈ ឬស្រទាប់សង្គមលើទ្រឹស្តី ទស្សនៈ គោលគំនិតណាមួយ ក្នុងដំណាក់កាលនៃប្រវត្តិសាស្ត្រ។ ហើយមានដូចជា

1.    អក្សរសិល្ប៍ព្រាហ្មណ៍និយម

2.    អក្សរសិល្ប៍ពុទ្ធនិយម

3.    អក្សរសិល្ប៍ខេមរនិយម

4.    និងអក្សរសិល្ប៍បរទេសនិយម ។

៤២. តើអក្សរសិល្ប៍ មានគោលនិយមអ្វីខ្លះ?

អក្សរសិល្ប៍ខ្មែរ ត្រូវបានអ្នកនិពន្ធ សរសេរចងក្រងឡើងទៅតាមលោកទស្សនៈ ដែលទទួលឥទ្ធិពលពីមជ្ឈដ្ឋានសង្គម។ ការទទួលឥទ្ធិពលនេះ អ្នកនិពន្ធអាចទទួលគោលនិយមពីសាសនា ឬមនោគមន៍វិជ្ជាណាមួយ ឆ្លងតាមតន័យខាងលើនេះ អក្សរសិល្ប៍ខ្មែរ មានគោលនិយមដូចជា៖

1.    អក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយម

2.    អក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយម

3.    អក្សរសិល្ប៍ខ្មែរបែបខេមរនិយម

4.    និងអក្សរសិល្ប៍ខ្មែរបែបបរទេសនិយម ។

៤៣. សង្គមឋានជាអ្វី ?

សង្គមឋាន គឺជាមជ្ឈដ្ឋានប្រកបដោយសម្ភារះបញ្ញាញាណផ្លូវចិត្តរបស់មនុស្សក្នុងសង្គម ដែលត្រូវបានអ្នកនិពន្ធលើកយកមកបង្ហាញស្នាដៃទៅតាមសម័យកាលណាមួយក្នុងរឿង ។

៤៤. សង្គមបរិយាកាសនៃរឿងគឺជាអ្វី ? ចូរលើកឧទាហរណ៍មកបញ្ជាក់?

សង្គមបរិយាកាសនៃរឿង គឺជាទិដ្ឋភាពនៃរឿង ដែលអ្នកនិពន្ធរៀបរាប់អំពីការរស់នៅរបស់សង្គមមនុស្សណាមួយ ក្នុងសង្គមប្រកបដោយអាជីវកម្ម ជំនឿ ប្រពៃណី ទំនៀមទម្លាប់ ការគ្រប់គ្រងទំនាក់ទំនងសង្គមទៅតាមស្ថានភាពបរិយាកាសជាក់ស្តែងណាមួយ ។

ឧទាហរណ៍៖ រឿងទុំទាវ អ្នកនិពន្ធបានលើកយកជីវភាព ស្ថានភាព ប្រជាជនរស់នៅដោយគោរពសាសនា ជឿជំនឿផ្សេងៗ បង្ហាញពីទំនាក់ទំនងរវាងអ្នកមាន អ្នកក្រ អ្នកធំ អ្នកតូច ភាពយុត្តិធម៌ អយុត្តិធម៌នៅក្នុងសង្គម ។

៤៥. តើសង្គមប្រវត្តិជាអ្វី? ចូរលើកឧទាហរណ៍មកបញ្ជាក់ ?

សង្គមប្រវត្តិ គឺជាព្រឹត្តិការណ៍របស់ប្រវត្តិសាស្ត្រ ដែលអ្នកនិពន្ធបានលើកឡើងក្នុងរឿង ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិសាស្ត្ររបស់សង្គមយ៉ាងជាក់ស្តែង។

ឧទាហរណ៍៖ សង្គមប្រវត្តិនៅក្នុងរឿងភូមិតិរច្ឆាន ទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសង្គមខ្មែរ នាសម័យអាណានិគមនិយមបារាំង ។

៤៦. តើសង្គមបញ្ហាជាអ្វី? ចូរលើកឧទាហរណ៍មកបញ្ជាក់?

សង្គមបញ្ហា គឺជាបញ្ហាទាំងឡាយដែលមាននៅក្នុងសង្គមដូចជាជីវភាព សុខមលភាព បញ្ហាគ្រប់គ្រង បញ្ហាអយុត្តិធម៌ បញ្ហាជំនឿ បញ្ហាប្រពៃណី ដែលអ្នកនិពន្ធបានលើកយកមកបង្ហាញក្នុងដំណើររឿង ។

ឧទាហរណ៍់៖ រឿងគូលីកំណែន អ្នកនិពន្ឋបានបង្ហាញបញ្ហាមួយចំនួន ដូចជា៖ អំណាចផ្តាច់ការការកេងប្រវ័ញ្ច ការជំរិតទារពន្ធពីពួកបារាំង ការកែនប្រជាជនអោយធ្វើគូលីពួកជប៉ុនជាដើម ។

៤៧. តើសង្គមារម្មណ៍ជាអ្វី ? ចូរលើកឧទាហរណ៍មកបញ្ចាក់?

សង្គមារម្មណ៍ គឺជាផ្នត់គំនិត ដែលកើតឡើងតាមរយៈការផ្ដិតយករបស់អ្នកនិពន្ឋមកផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជាក់ស្ដែងក្នុងសង្គម ដែលមនុស្សភាគច្រើនគេយល់និងអោយតម្លៃដូចគ្នា ។

ឧទាហរណ៍៖ រឿងទុំទាវ | អ្នកនិពន្ធបានបង្ហាញពីផ្នត់គំនិតសង្គមមួយតាមទស្សនៈ “នំមិនធំជាងនាឡិ”  គឺជាសកម្មភាពជាក់ស្តែងដែលបង្ហាញពីអារម្មណ៍របស់មនុស្សក្នុងដំណាក់កាលនោះ ដែលគេបានយល់ថា មានតែទ្រព្យសម្បត្តិ ទើបធ្វើអោយពួកគេទទួលបានសុភមង្គល ដើម្បីសម្រេចគំនិតនេះការគ្រប់គ្រងគ្រួសារ មានលក្ខណៈផ្តាច់ការ នំមិនធំជាងនាឡិ ដែលប្រព័ន្ធគំនិតនេះបានដក់ជាប់ក្នុងអារម្មណ៍ខ្មែរស្ទើរតែរហូតមកដល់សព្វថ្ងៃ ។

៤៨. ដូចម្តេច ហៅថា ប្រពៃណីទំនៀមទម្លាប់ ? តើដំណាក់កាលធំៗ នៃពិធីមង្គលការខ្មែរមានអ្វីខ្លះ ?

ប្រពៃណីទំនៀមទម្លាប់ គឺជាផ្នែកមួយនៃវប្បធម៌ ដែលគេនិយមប្រកាន់តាំងពីបុរាណមកដល់សព្វថ្ងៃនេះ ដូចជាពិធីមង្គលការ ពិធីកើត ពិធីស្លាប់...។ ដំណាក់កាលធំៗ នៃពិធីមង្គលការខ្មែរមាន មុនពេលរៀបការ ពេលរៀបការ និងក្រោយពេលរៀបការ ។

៤៩. តាមប្រពៃណីនៃការស្លាប់ តើជនជាតិខ្មែរបានរៀបចំពិធីប៉ុន្មានដំណាក់កាល? អ្វីខ្លះ ?

តាមប្រពៃណីនៃការស្លាប់ ជនជាតិខ្មែរបានរៀបចំពិធីជា ៣ ដំណាក់កាល គឺ៖

មុនពេលស្លាប់         ពេលស្លាប់     និងក្រោយពេលស្លាប់ ។

៥០. ដូចម្តេច ហៅថា ការវិភាគតួអង្គ?

ដែលហៅថាការវិភាគតួអង្គ គឺជាការអោយតម្លៃតួអង្គ តាមរយះអាការះខាងក្នុង អំពើសម្ដីរបស់តួអង្គ ឬការរកលក្ខណៈ គុណសម្បត្តិ គុណវិបត្តិ របស់តួអង្គផ្ទាល់ ឬតាមរយៈពាក្យសំដីតួអង្គដទៃទៀត ។ ដូចជាតួអង្គព្រះរាម នាងសីតា ព្រះលក្សណ៍ និងមហាជម្ពូជាដើម ។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

១ សំនួរអក្សរសិល្ប៍ សំនួរខទី ១_១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ?(edu4kh.com)

២ សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០ (edu4kh.com)

៣ សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ មុខងារអក្សរសិល្ប៍ សំនួរទី ២១ ៣០ (edu4kh.com)

៤ សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០ (edu4kh.com)

៥ សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍ សំនួរទី ៤១ - ៥០ (edu4kh.com)

៦ សំនួរអក្សរ អំពីរឿង ហង្សយន្ត ហេតុអ្វី បានជាអ្នកនិពន្ឋដាក់ឈ្មោះថា ហង្សយន្តសំនួរទី ៥១ - ៥៤ (edu4kh.com)

៧ សំនួរអក្សរសិល្ប៍ អំពីរឿងព្រះមហាវេស្សន្តរ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ រឿងតេជោគយ៉ត រឿងរាមកេរ្តិ៍ រឿងថូកែចិត្តចោរ សំនួរទី ៥៦ - ៦០ (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me