សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០

 

សំនួរអក្សរសិល្ប៍ 

អំពីប្រភេទអក្សរសិល្ប៍ និង គោលអាស្រ័យធំៗនៃអក្សរសិល្ប៍

សំនួរទី ៣១ _៤០

៣១. នាដកអក្សរសិល្ប៍ ចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

នាដកអក្សរសិល្ប៍ ចែកជា ៣ ប្រភេទគឺ៖

1.    នាដ្យកថា

2.    ហាសកថា

3.    និង ទារុណកថា ។

៣២. ឧបទេសអក្សរសិល្ប៍ ចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

ឧបទេសអក្សរសិល្ប៍ចែកជា ៥ ប្រភេទគឺ៖

1.    សុភាសិតកថា

2.    ទូន្មានកថា

3.    ល្បើកកថា

4.    ឧបារម្ភ

5.    និង សុន្ទរកថា ។

៣៣. ទិដ្ឋិអក្សរសិល្ប៍ ចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

ទិដ្ឋិអក្សរសិល្ប៍ចែកជា ៥ ប្រភេទគឺ៖

1.    អត្ថាធិប្បាយកថា

2.    ឧស្សាហកថា

3.    វិវេចនាកថា

4.    សិក្សាកថា

5.    និង អក្សរសិល្ប៍កថា ។

៣៤. តាមការសិក្សា អក្សរសិល្ប៍គឺជាការសិក្សាពីមនុស្ស និងដើម្បីមនុស្ស ។ ចូរពន្យល់?

ការសិក្សាអក្សរសិល្ប៍ គឺជាការសិក្សាពីមនុស្សដើម្បីមនុស្ស មានន័យថា រាល់អក្សរសិល្ប៍ទាំងអស់ អ្នកនិពន្ឋមានកម្មវត្ថុសិក្សាសំខាន់ នោះគឺមនុស្ស ឬខ្លឹមសាររបស់អក្សរសិល្ប៍និយាយអំពីមនុស្សជានិច្ច ។ បើទោះបី រឿងនោះមានតួអង្គជាសត្វ ជាអាទិទេពក៏ដោយ រាល់សកម្មភាពលក្ខណៈ គឺបង្ហាញពីមនុស្ស ។ មួយទៀតវាមានន័យថា គឺជាការសិក្សា ដោយលើកយកបញ្ហាមនុស្សមកចោទ និងដោះស្រាយ ។

៣៥. ស្នាដៃអក្សរសិល្ប៍ដែលល្អ គឺអាស្រ័យលើគោលធំៗ ប៉ុន្មានយ៉ាង? អ្វីខ្លះ?

ស្នាដៃអក្សរសិល្ប៍ដែលល្អ គឺអាស្រ័យលើគោលធំៗ ៣ យ៉ាង គឺ៖

1.    អត្ថន័យ

2.    អត្ថរូប

3.    អត្ថរស ។

៣៦. ដូចម្តេច ហៅថា អត្ថរស?

អត្ថរស គឺជាតម្លៃរបស់អត្ថបទអក្សរសិល្ប៍ដូចជា តម្លៃល្អ អាក្រក់ ពីរោះ មិនពីរោះរបស់ស្នាដៃអក្សរសិល្ប៍នីមួយៗ ។

៣៧. គេចែក អត្ថរស នៅក្នុងអត្ថបទអក្សរសិល្ប៍ជាប៉ុន្មានយ៉ាង? អ្វីខ្លះ?

គេចែក អត្ថរស នៅក្នុងអត្ថបទអក្សរសិល្ប៍ ៣ យ៉ាង គឺ៖

1.    បច្ចេករស

2.    វិសេសរស

3.    សព្វរស ។

៣៨. ដូចម្តេច ហៅថា បច្ចេករស? បច្ចេករស មានអ្វីខ្លះ?

បច្ចេករស គឺជាតម្លៃដែលអ្នកនិពន្ធបានបង្កើតឡើង     ពិសេសសម្រាប់តាក់តែង និពន្ធរឿងរ៉ាវផ្សេងៗក្នុងអក្សរសិល្ប៍ ។ បច្ចេករស មានកាព្យរស ប្រលោមរស និង នាដករស ។

៣៩. ដូចម្តេច ហៅថា វិសេសរស? វិសេសរស មានអ្វីខ្លះ?

វិសេសរស គឺជាតម្លៃដែលអ្នកនិពន្ធបានបង្កើតឡើងពិសេសៗ នៅក្នុងការតាក់តែងនិពន្ធល្ខោនកំណាព្យ រឿងព្រេង រឿងល្បើក ឬអត្ថបទផ្សេងៗ។ វិសេសរស មានដូចជា៖

1.    សុន្ទរ៍រស

2.    វិហាសរុបរស

3.    វិសិដ្ឋរស

4.    វីវរស

5.    ទារុណរស

6.    នាដ្យរស

7.    ហាសរស

8.    សោភណរស

9.    ទស្សនីយរស ។

៤០. ដូចម្តេច ហៅថា ទស្សនីយរស ? ចូរលើកឧទាហរណ៍មកបញ្ជាក់?

ទស្សនីយរស គឺជាតម្លៃដែលកើតឡើងតាមរយៈការរៀបរាប់ទេសភាព ធម្មជាតិ ព្រៃព្រឹក្សា មច្ឆា បក្សាបក្សី ប្រកបដោយសូរស័ព្ទសំឡេង   ពីរោះរណ្ដំគ្នានៃស្រះ     និងព្យញ្ជនៈ បង្កើតជាបរិយាកាសមួយ ។

ឧទាហរណ៍៖ ក្នុងរឿងទុំទាវ ការរៀបរាប់ទេសភាព ធម្មជាតិ តាមដងទន្លេមេគង្គ ពីក្រុងលង្វែកមកស្រុកត្បូងឃ្មុំ ក្នុងពេលដែលព្រះរាមាទ្រង់យាងមកជំនុំជំរះក្តីអរជូន និងក្រុមបក្សពួក ។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

១ សំនួរអក្សរសិល្ប៍ សំនួរខទី ១_១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ?(edu4kh.com)

២ សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០ (edu4kh.com)

៣ សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ មុខងារអក្សរសិល្ប៍ សំនួរទី ២១ ៣០ (edu4kh.com)

៤ សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០ (edu4kh.com)

៥ សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍ សំនួរទី ៤១ - ៥០ (edu4kh.com)

៦ សំនួរអក្សរ អំពីរឿង ហង្សយន្ត ហេតុអ្វី បានជាអ្នកនិពន្ឋដាក់ឈ្មោះថា ហង្សយន្តសំនួរទី ៥១ - ៥៤ (edu4kh.com)

៧ សំនួរអក្សរសិល្ប៍ អំពីរឿងព្រះមហាវេស្សន្តរ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ រឿងតេជោគយ៉ត រឿងរាមកេរ្តិ៍ រឿងថូកែចិត្តចោរ សំនួរទី ៥៦ - ៦០ (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me