សំនួរធម្មវិភាគ អំពីសប្បុរិសប្បញ្ញត្តិ ៣ យ៉ាង មានសំដែងនៅក្នុង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ១២២


សំនួរធម្មវិភាគ


សប្បុរិសប្បញ្ញត្តិ ៣ យ៉ាង

១- ទាន ឱ្យវត្ថុរបស់ខ្លួនដើម្បីប្រយោជន៍អ្នកដទៃ;

២- បព្វជ្ជា កាន់ភេទបួសដើម្បីជាឧបាយវៀរចាកធម៌សម្រាប់គ្រហស្ថ;

៣- មាតាបិតុប្បដ្ឋាន ប្រតិបត្តិមាតាបិតាតាមគន្លងធម៌ ។

មានសំដែងនៅក្នុង៖

សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ១២២។

មានបាលីថា៖ តីណីមានិ ភិក្ខវេ បណ្ឌិតប្បញ្ញត្តានិ សប្បុរសប្បញ្ញត្តានិ។ កតមានិ តីណិ។ ទានំ ភិក្ខវេ បណ្ឌិតប្បញ្ញត្តំ សប្បុរិសប្បញ្ញត្តំ បព្វជ្ជា ភិក្ខវេ បណ្ឌិតប្បញ្ញត្តា សប្បុរិសប្បញ្ញត្តា មាតាបិតុន្នំ ភិក្ខវេ ឧបដ្ឋានំ បណ្ឌិតប្បញ្ញត្តំ សប្បុរិសប្បញ្ញត្តំ ។ ឥមានិ ខោ ភិក្ខវេ តីណិ បណ្ឌិតប្បញ្ញត្តានិ សប្បុរិសប្បញ្ញត្តានីតិ។

សេចក្តីប្រែ៖ ម្នាលភិក្ខុទាំងឡាយ ហេតុបីយ៉ាងនេះបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ ហេតុ ៣យ៉ាង តើដូម្តេច?

ម្នាលភិក្ខុទាំងឡាយ ទានជាគុណេជាតិ ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ១ ម្នាលភិក្ខុទាំងឡាយ បព្វជ្ជាជាគុណជាតិ ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ១ មាតាបិតុដ្ឋាន - ការបំរើមាតាបិតា- ជាគុណជាតិ ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ១។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំងបីយ៉ាងនេះ ជាគុណជាតិដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ។

មានបាលីថា៖ សព្ភិ ទានំ ឧបញ្ញត្តំ អហឹសា សញ្ញមោ ទមោ មាតាបិតុឧបដ្ឋានំ សន្តានំ ហ្រហ្មចារិនម សតំ ឯតានិ ឋានានិ យានិ សេវេថ បណ្ឌិតោ អរិយោ ទស្សនសម្បន្នោ ស លោកំ ភជតេ សិវន្តិ។

សេចក្តីប្រែ៖ ទានជាសប្បុរសបញ្ញត្តហើយ ការមិនបៀតបៀន ការសម្រួម ការទូន្មានខ្លួនជាគុណជាតិ ដែលសប្បុរសបញ្ញត្តហើយ ការបំរើមាតាបិតាជាគុណជាតិ ដែលសប្បុរសបញ្ញត្តហើយ បណ្ឌិតជាអ្នកប្រសើរ ប្រកបដោយសេចក្តីយល់ឃើញ គួរប្រតិបត្តិនូវហេតុ របស់សប្បុរស ជាអ្នកស្ងប់ ជាអ្នកប្រព្រឹត្តធម៌ដ៍ប្រសើរ បណ្ឌិតនោះ រមែងទៅកាន់ទេវលោកជាទិក្សេម។

បុ.ចូរអធិប្បាយបញ្ញត្តិរបស់សប្បុរសទាំង ៣ យ៉ាងនោះមកមើល ?

វិ. សប្បុរស គឺមនុស្សល្អ មានសន្តានចិត្តស្ងប់រម្ងាប់ចាក បាបអកុសល ពិចារណាឃើញធម៌ ៣ ប្រការនេះ ប្រព្រឹត្តទៅ ក្នុងផ្លូវដែលត្រូវ គួរប្រកបឱ្យមានឡើង, ដើម្បីសេចក្តីសុខ សេចក្តីចម្រើនដល់ខ្លួនក្នុងលោកនេះ និងលោកខាងមុខ ទើបព្រះអង្គទ្រង់បញ្ញត្តិទុក, មួយទៀតទុកជាការចងមេត្រចិត្ត ប្រព្រឹត្តទៅក្នុងផ្លូវមេត្តា ករុណា អនុគ្រោះដល់គ្នានឹងគ្នា ។ មួយវិញទៀត ឧបាយវៀរចាកអាឃាតព្យាបាទបៀតបៀន គ្នា ព្រោះអ្នកដែលកាន់ភេនបួសត្រូវតាមធម៌វិន័យជាគ្រឿងប្រព្រឹត្ត ។

    មួយវិញទៀតប្រតិបត្តិមាតាបិតារបស់ខ្លួនឱ្យជាសុខគុណបែបនេះ បុគ្គលណាបំពេញឱ្យមានជានិច្ចតាមឋានៈរបស់ខ្លួន បុគ្គលនោះឈ្មោះថា កតញ្ញូ កតវេទី ។

ដកស្រង់ចេញពីសៀវភៅ៖ 

ធម្មវិភាគទំព័រទី ២៦

ឧបករណ៍ធម្មវិភាគ ទំព័រ៥៤

សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ១២២

សរសេរឡើងវិញដោយ EDU4KH.COM

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)

ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកពួក៣ សុចរិត ៣ យ៉ាង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ១០ ដល់ ៣៤ (edu4kh.com)

ប្រស្នាធម្មវិភាគ អំពីអកុសលមូល និងកុសលមូល ៣យ៉ាង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ២៥០ - ២៥៤ (edu4kh.com)

សំនួរធម្មវិភាគ អំពីសប្បុរិសប្បញ្ញត្តិ ៣ យ៉ាង មានសំដែងនៅក្នុង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ១២២ (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 


Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me