សំនួរអក្សរសិល្ប៍
អំពី រឿងហង្សយន្ត
សំណួរ
១. តើរឿងហង្សយន្ត មានតួអង្គសំខាន់ណាខ្លះ ? ចូររៀបរាប់ឈ្មោះ ។
២.ហេតុអ្វីបានជាអ្នកនិពន្ធដាក់ឈ្មោះថា ហង្សយន្ត ?
៣. តើរឿងហង្សយន្ត មានអត្ថន័យដូចម្ដេច ?
៤.ផ្អែកតាមការស្រាវជ្រាវរបស់ព្រះមហា រស់ ឈុត និងលោក ឈុន ខុន តើរឿនេះមានអ្នកនិពន្ធឈ្មោះអ្វី ?
ចម្លើយ
១. រឿងហង្សយន្តមានតួសំខាន់ៗដូចជា ព្រះអាទិត្យវង្សា ព្រះនាងពិម្តា ព្រះសុវណ្ណកុមារ ព្រះនាងបទុមកេសរ ព្រះបាទព្រហ្មទត្ថ ព្រះក្រីស្ទកុមារ ។
២. បានជាអ្នកនិពន្ធដាក់ឈ្មោះថា ហង្សយន្តព្រោះថា រឿងនេះ បានផ្តោតយ៉សាងសំខាន់ទៅលើហង្ស យន្ត ។ ពោលគឺជាសុវណ្ណកុមារ ទៅរៀនសសិល្ប៍សាស្រ្ត ក៏អាស្រ័យដោយហង្សយន្ត បានជួបស្នេហ៍សិទ្ធិជាមួយ បុទមកេសរ ក៏ដោយសារ ហង្សយន្ត រួចខ្លួនពីស្លាប់ ព្រាត់ប្រាស់ប្រពន្ធ និងបានវិលត្រឡប់មកព្រះនគរវិញ ក៏ដោយសារតែហង្សយន្តនេះឯង ។
៣. អត្ថន័យនៃរឿងហង្សយន្តនេះ ចង់បង្ហាញអំពីគំនិតច្នៃប្រឌិតរបស់សិប្បករនិង វិស្វករ ដែលមានភាពប៉ិនប្រសព្វក្នុងការកែច្នៃគ្រឿងយន្ត អាចហោះហើរលើអាកាសបាន ។ ក៏ប៉ុន្តែគ្រឿងយន្តនោះក៏អាចធ្វើអោយមនុស្សគ្រោះថ្នាកបានដែរ ។
៤. ផ្អែកតាមការស្រាវជ្រាវរបស់ព្រះមហា រស់ ឈុត និងលោក ឈុន ខុន រឿនេះមានអ្នកនិពន្ធឈ្មោះ ចៅ យមបុណ្យភក្តី ឧក និពន្ធនៅគ.ស ១៦៦៨ ក្នុងរជ្ផកាលព្រះបាទព្រះជ័យចេស្ដាររាមាឥសូរសុរិយាវង្ស ។
យោងតាប្រភពគេហទំព័រ khsearch
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
១ សំនួរអក្សរសិល្ប៍
សំនួរខទី ១_១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ?(edu4kh.com)
២ សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម
និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០ (edu4kh.com)
៣ សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ
មុខងារអក្សរសិល្ប៍ សំនួរទី ២១ _ ៣០
(edu4kh.com)
៤ សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង
គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០ (edu4kh.com)
៥ សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍
សំនួរទី ៤១ - ៥០ (edu4kh.com)
៨ សំនួរអក្សរសិល្ប៍ រឿងរាមកេរ្តិ៍ (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!