ប្រស្នាធម្មវិភាគ អបណ្ណកប្បដិបទា បដិបត្តិមិនខុស ៣ យ៉ាង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ៣០ ដល់ ៣៣ លេខយោងទី១៦

 

ប្រស្នាធម្មវិភាគ


អបណ្ណកប្បដិបទា ៣ យ៉ាង

១ ឥន្ទ្រិយសំវរៈ សង្រួមឥន្ទ្រី ៦ គឺភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មិនឱ្យមានសោមនស្សទោមនស្ស ក្នុង វេលាដែលឃើញរូប ឮសម្លេង ក្លិន ស្រូបរស កាយពាល់ត្រូវ ដឹងធម្មារម្មណ៍ដោយចិត្ត។

២ ភោជនេ មត្តញ្ញូតា ស្គាល់ប្រមាណក្នុងការបរិភោគ អាហារតែល្មមសមគួរ មិនច្រើនមិនតិច។

៣ ជាគរិយានុយោគៈប្រកបសេចក្តីព្យាយាមដើម្បីជម្រះចិត្តឱ្យបរិសុទ្ធហ្មត់ចត់ មិនឃើញដល់ការដេកច្រើន ។

មានសំដែងនៅក្នុង៖

សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ៣០។

បុ. អបណ្ណកប្បដិបទា ប្រែដូចម្តេច ?

វិ. អបណ្ណកប្បដិបទា ប្រែថា ការប្រតិបត្តិមិនខុស ។

បុ. ហេតុដូចម្ដេចបានប្រតិបត្តិមិនខុស? ចូរអធិប្បាយ មកមើល!

វិ. ធម៌ទាំង ៣ ប្រការនេះ បានជាឈ្មោះថាការប្រតិបត្តិ មិនខុស ព្រោះអាចនឹងនាំអ្នកប្រព្រឹត្តឱ្យសម្រេចផល គឺសេចក្តី សុខនិងប្រយោជន៍ដទៃៗ តាមត្រូវការ តួយ៉ាងដូចជាបុគ្គលសង្រួមឥន្រ្ទីយទាំង ៦ មិនមានទោមនស្សសោមនស្ស ចំពោះ អារម្មណ៍នោះៗ រមែងឱ្យកើតសេចក្តីសុខ មិនសោកសៅក្នុង ការជួបប្រទះអារម្មណ៍ ដែលមិនជាទីពេញចិត្ត ឬអារម្មណ៍ជាទី ពេញចិត្ត ហើយវិបត្តិទៅដោយការណានីមួយ ។ ការដឹងប្រមាណក្នុងអាហារ ក៏រាប់ថាជាគុណប្រយោជន៍ យ៉ាងសំខាន់ ព្រោះអ្នកប្រតិបត្តិធម៌ក្នុងព្រះពុទ្ធសាសនា ឬក៏ ប្រកបការងារក្នុងផ្លូវលោកក៏ដោយ ការដឹងប្រមាណក្នុងអាហារ ទើបប្រកបការងារនោះៗ ទៅបានដោយពេញទី ព្រោះ ថាបើបរិភោគហួសប្រមាណ ក៏នឹងធ្វើឱ្យតប់ប្រមល់ចាក់ច្រាស់ ខ្ជិលច្រអូស បើបរិភោគតិចពេកក៏នឹងធ្វើឱ្យល្វឹងល្វើយស្រេក ឃ្លាន ចិត្ត ក៏រវើរវាយ, ការដឹងប្រមាណក្នុងអាហារដ៏ល្មមល្អ ទើបមានប្រយោជន៍ដូចបានពោលមកហើយ ។

អ្នកដែលបំពេញសេចក្តីព្យាយាម មិនគួរដេកច្រើនទេ, ព្រោះការដេកច្រើនជាសត្រូវដល់សេចក្តីព្យាយាមលោកពោលថា គួរឱ្យមានសតិភ្ញាក់រលឹកជានិច្ច, ដូចសេះដែលនាយ សារថីវាយដោយរំពាត់ដូច្នោះ; កាលបើមិនឃើញដល់ការដេក ច្រើនហើយ ក៏តាំងចិត្តប្រកបដោយសេចក្តីព្យាយាម អាចជម្រះចិត្តឱ្យផូរផង់ចាកកិលេសជាគ្រឿងសៅហ្មង តាមសេចក្តីប្រាថ្នារបស់ខ្លួន ។

បុ. ការសង្រួមឥន្រ្ទីយនោះយ៉ាងណា?

វិ. ការសង្រួមឥន្រ្ទីយនោះ គឺរវាំងចិត្តទុក មិនអោយកើតសេចក្តីត្រេកអរ នឹងទោមនស្ស ក្នុងវេលាភ្នែកបានឃើញរូប ត្រចៀកបាបលឺសំលេង ច្រមុះបានធុះក្លិន អណ្តាតបានលិទ្ធរស កាយបានប៉ះសម្ផស្ស ចិត្តបានដឹងអារម្មណ៍ដឺលកើតឡើង។ អារម្មណ៍ដែលមកបះ គួរជាទីគាប់ចិត្តក្តី ជាទីគួរអោយស្អប់ខ្ពើមក្តី ត្រូវតែរវាំងរក្សាចិត្តទុក កុំអោយទៅត្រេកអរក្នុងអារម្មណ៍ដែលល្អ កុំអោយទៅទោមនស្សក្នុងអារម្មណ៍ ដែលគួរអោយស្អប់ខ្ពើម ព្រោះឥន្រ្ទីយទាំង៦នេះ ជាអណ្តូងទីកើត ឬជាផ្លូវចូលមក នៃកុសលធម៌ទាំងពួង បើបណ្តោយចិត្តអោយប្រព្រឹត្តទៅតាមអារម្មណ៍ អម្បាល់នោះហើយ ឈ្មោះថាការបំផ្លាញ់សេចក្តីល្អ គឺអកុសលធម៌ដែលមាននៅហើយ រមែងវិនាសអស់ទៅ ចំណែកអកុសលធម៌ដទៃៗទៀត រមែងកើតឡើងចំរើនឡើង តែបើរវាំងរក្សាចិត្តទុកបាន គឺមិនអោយត្រេកអរទោមនស្សទៅតាមអារម្មណ៍ អម្បាលនោះហើយ កុសលធម៌ក៍ចេះតែកើតឡើង នឹងចំរើនឡើងដោយលំដាប់ នេះចំពោះការសង្រួមនូវិន្រ្ទីយ៦។

បុ. ការបរិភោគអាហារប៉ុន្មាន ទើបមិនច្រើនមិនតិច?

វិ. ការបរិភោគអាហារហួសប្រម៉ាណ រមែងអោយវិនាស គឺធ្វើកិច្ចការងារអ្វីកឺមិនស្រួល នាំអោយហែលហលងងុយដេក អឹកអ៊ាកខ្ជិលច្រអូសក្នុងកិច្ចការការងារត្រូវធ្វើ ជួនកាលអាចអោយទោសធ្វើអោយមានការឈឺចាប់កើតឡើង រហូតដល់ទៅបាត់បង់ជីវិតក៍មាន។

កាលបរិភោគអាហារតិចពេកទៅ មិនល្មមចិញ្ចឹមរាងកាយបាន ក៍រមែងកើតរមូលពោះ ញ័រខ្លួន ស្រេកឃ្លាន រសេះសោះ នឹងប្រកបកិច្ចការមិនស្រួល ហើយក៍ជាហេតុអោយកើតសេចក្តីឈឺចាប់បានថែមទៀតផង។

ដូច្នេះ បានជាមានពុទ្ធោវាទត្រាស់ប្រដៅភិក្ខុថា ភិក្ខុក្នុងធម៌វិន័យនេះ គប្បីប្រដៅពិចារណាដ៍ប្រពៃហើយ តើបសេពនូវភោជន កឹពិចារណថា យើងសេពភោជននេះ មិនប្រព្រឹត្តទៅដើម្បីលេងទេ មិនប្រទៅដើម្បីស្រវឹងមួហ្មៅទេ មិនប្រព្រឹត្តទោដើម្បិរាងកាយផូរផង់ទេ គឺបរិភោគគ្រាន់តែញាំងកាយអោយប្រព្រឹត្តនៅ ដើម្បីកំចាត់សេចក្តីលមបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យ យើងក៍កំចាត់វេទនា សាស់ចេញផង នឹងមិនញាំងវេទនាថ្មីកើតឡើងផង ដើម្បីប្រព្រឹត្តទោនៃរាងកាយ ដោយភាពជាអ្នកឥតទោសព្រោះការល្មោភក្នុងអាហារ សេចក្តីនៅសម្រាន្តនឹងកើតមានផង  ភិក្ខុពិចារណាយ៉ាងនេះ  ព្រោះថាដឹងប្រម៉ាណក្នុងភោគជន ដោយប្រការដូច្នេះឯង។

បុ. ប្រកបសេចក្តីព្យាយាម មានភាពជាអ្នកភ្ញាក់រលឹកនោះយ៉ាងណា ទើបឈ្មោះថា ជាគរិយានុយោគៈ?

វិ. សេចក្តីព្យាយាមភាពជាអ្នកភ្ញាក់រលឹកនោះ ត្រូចសម្រេចិរិយាបថដេកដោយសីហសេយ្យ តែហាមក្នុងកាលពាក់កណ្តាលរាត្រីប៉ុណ្ណោះ ពេលថ្ងៃទាំងអស់នឹងយាមជាដំបូង ព្រមទាំងក្នុងយាមទីបំផុតនៃរាត្រី ត្រូវប្ររព្ធសេចក្តីព្យាយាម ជម្រះចិត្តអោយបរិសុទ្ធចាកនេវរណធម៌ គឺធម៌រារាំងចិត្តចិត្តមិនអោយបន្លុះសេចក្តីល្អ ដោយការដើរនឹងការអង្គុយទាំងអស់ យ៉ាងនេះ ប្រកបសេចក្តីព្យាយាម មានភាពជាអ្នកភ្ញាក់រលឹក។

មានសំដែងក្នុង 

សៀវភៅធម្មវិភាគ ទំ. ២៧ -២៨

ឧបករណ៍ធម្មវិភាគ ទំ. ៥៧ - ៦០

សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ៣០ ដល់ ៣៣ លេខយោងទី១៦ ។

សរសេរឡើងវិញដោយ ៖ Edu4kh.com

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)

ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកពួក៣ សុចរិត ៣ យ៉ាង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ១០ ដល់ ៣៤ (edu4kh.com)

ប្រស្នាធម្មវិភាគ អំពីអកុសលមូល និងកុសលមូល ៣យ៉ាង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ២៥០ - ២៥៤ (edu4kh.com)

សំនួរធម្មវិភាគ អំពីសប្បុរិសប្បញ្ញត្តិ ៣ យ៉ាង មានសំដែងនៅក្នុង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ១២២ (edu4kh.com)

១០ ប្រស្នាធម្មវិភាគ អបណ្ណកប្បដិបទា បដិបត្តិមិនខុស ៣ យ៉ាង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ៣០ ដល់ ៣៣ លេខយោងទី១៦ (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me