បុញ្ញកិរិយាវត្ថុ ៣ យ៉ាង
១-ទានមយៈ បុណ្យសម្រេចដោយការបរិច្ចាគទាន;
២-សីលមយៈ បុណ្យសម្រេចដោយការរក្សាសីល;
៣-ភាវនាមយៈ បុណ្យសម្រេចដោយការចម្រើនភាវនា ។
មានសំដែងក្នុង សុត្តន្តបិដក
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ ទំព័រ១៦៨ ។
បុ. បុញ្ញកិរិយាវត្ថុ
ប្រែដូចម្តេច ?
វិ.បុញ្ញកិរិយាវត្ថុ ប្រែថា
វត្ថុជាទីតាំងនៃការបំពេញបុណ្យ។
បុ.
ចូរអធិប្បាយបុញ្ញកិរិយាវត្ថុទាំង ៣ នេះមកមើល ? វិ. ការបរិច្ចាគទាន រក្សាសីល និងការចម្រើនភាវនា ហៅថាការបំពេញបុណ្យ ។
ពាក្យថា «បុណ្យ» បានដល់ធម្មជាតិដែលជម្រះចិត្តឱ្យ
ហ្មត់ចត់បរិសុទ្ធ ដូចជាអ្នកដែលបំពេញទាន រមែងមានសេចក្តី រីករាយ
ថាខ្លួនបានធ្វើកិច្ចដ៏ប្រពៃ, អ្នករក្សាសីល រមែងមាន
សេចក្ដីត្រជាក់ចិត្ត មិនមានវិប្បដិសារីក្ដៅក្រហាយ ព្រោះកាយ វាចា រមែងមានរបៀបរៀបរយល្អ
មិនមានទោស អ្នកដែលចម្រើនភាវនា រមែងពិចារណាឃើញសេចក្តីពិត ព្រមទាំងបាន
ទទួលសេចក្តីសុខដ៏សុខុម ។
មួយទៀត ពាក្យថា «បុណ្យ» នេះ បានទាំងហេតុទាំង ផល គឺអលោភៈ
អទោសៈ អមោហៈ ហៅថាបុណ្យជាហេតុ, សេចក្តីល្អ
ដែលកើតអំពីសេចក្តីមិនលោភ មិនក្រោធ មិន វង្វេង ហៅថា បុណ្យជាផល ។
ន័យមួយទៀត ពាក្យថា «បុណ្យ» នេះជាឈ្មោះនៃ សេចក្តីសុខ
សេចក្តីរីករាយសប្បាយចិត្ដក្ដី, សេចក្ដីត្រជាក់ចិត្ត ក្ដី, ពាក្យវេវចនៈ ផ្លាស់ប្តូរគ្នានឹងសេចក្តីសុខដែលកើតអំពី
ការធ្វើនូវអំពើដែលប្រាសចាកទោសគ្រប់យ៉ាង រួមឱ្យខ្លីមក ហៅថាបុណ្យ ។
បុ. ទាន សីល ភាវនា
ទៅបរលោកខាងមុខឱ្យសម្រេច ប្រយោជន៍យ៉ាងណាខ្លះ ?
វិ. ទានទៅជាតិមុខឱ្យសម្រេចបានភោគសម្បទ និង បរិវារសព្ទ័ទ, សីលឱ្យសម្រេចបានរូបល្អនិងអាយុវែង, ភាវនា ឱ្យមានប្រាជ្ញា
សេចក្តីផ្សេងគ្នាដូច្នេះ ។
បុ.
ទានសីលឱ្យសម្រេចភោគសម្បិទនិងរូបសម្បទ ល្មម ឃើញបាន
ដូចជាទៅលើត្រកូលអ្នកមានទ្រព្យសម្បត្តិស្រាប់ គួរថាអានិសង្សទាន, រូបសម្បិទកើតឡើងមានរូបល្អស្រាប់ គួរ ថាអានិសង្សសីល អានិសង្សទានសីល
គួរឱ្យឃើញបាន មែនៗ, ចុះដូចអានិសង្សភាវនា
ថាកើតឡើងជាតិណាៗ មាន ប្រាជ្ញា ដល់កើតឡើងមិនឃើញមានប្រាជ្ញា បើថាភាវនាឱ្យ
មានប្រាជ្ញា ចាំរៀនសូត្រធ្វើអ្វីទៀត បើប្រាជ្ញាមានស្រាប់ ហើយ ?
វិ. ប្រាជ្ញាមានមែន អានិសង្សទាំង
៣ នេះខុសគ្នា គឺ អានិសង្សទានសីល រូបធម៌សម្រាប់ឃើញដោយមំសចក្ខុ, ចំណែកអានិសង្សភាវនា ជាអរូបធម៌ សម្រាប់ឃើញដោយ ញាណចក្ខុ
ឯប្រាជ្ញានេះបានជាត្រូវរៀនសូត្រទៀតនោះ ប្រៀប ឧបមាដូចកាំបិតមុតយកទៅកប់ទុកក្នុង..
ដល់រើសយកមក ត្រូវតែសំលៀងសិន ទើបអាចយកទៅកាប់ឈើព្រៃបាន ដូច ជាទារកដែលកើតក្នុងផ្ទៃនៃមាតាចំនួន
១០ ខែ ប្រាជ្ញានោះ ក៏ អប្បរស្មីបាត់អស់ទៅ លុះប្រសូតចេញមកធំឡើង ត្រូវតែទៅស្វែងរករៀនទៀត
ទើបប្រាជ្ញានោះមានឡើងវិញដដែល ក៏តមានឧបមេយ្យដូច្នោះដែរ ។
បុ. ទាន សីល ភាវនា
ណាមានកម្លាំងជាងណា ?
វិ. ទាននិងសីល
មានកម្លាំងខ្សោយជាងភាវនា អាចឱ្យ សម្រេចបានតែមគ្គ ៣ ជាន់ក្រោម, ចំណែកភាវនា អាចឱ្យ សម្រេចបានមគ្គ ១ ខាងលើ គឺអរហត្តមគ្គ ។
បុ. គ្រាន់តែធ្វើទាន រក្សាសីល
ឬមានភាវនាដែរ ដែលឱ្យ សម្រេចមគ្គ ៣ ខាងក្រោមនោះ, ចំណែកភាវនានោះ គ្រាន់តែ ចំរើនភាវនាមួយប៉ុណ្ណោះឬ ដែលអាចឱ្យសម្រេចមគ្គ ១ ខាង
លើបាន ឬក៏មានធ្វើទានរក្សាសីលដែរ ?
វិ. ដែលឱ្យសម្រេចមគ្គ ៣
ខាងក្រោមនោះ ដោយកម្លាំង ទានសីលច្រើនជាងភាវនាដែរ ប៉ុន្តែតិចតួចស្តួចស្ដើង នេះបាន
ច្រើនប៉ែកខាងគ្រហស្ថ ដូចអនាថបិណ្ឌិកសេដ្ឋីនិងនាងវិសាខា ជាដើម នេះឱ្យសម្រេចមគ្គ ១
ខាងក្រោម គឺសោតាបត្តិមគ្គ ជា មគ្គទី ១, មគ្គទី ៣ ដូចធម្មិកឧបាសក
ដែលបានសម្រេច អនាគាមិមគ្គ ចំណែកភាវនាក៏គង់មានទានសីលដែរ តែដល់
ភាវនានេះឆ្លងផុតទានសីលទៅហើយ កម្លាំងភាវនានេះនាំឱ្យសម្រេចអរហត្តមគ្គ
បានខាងប៉ែកបព្វជិដោយច្រើន ចំណែក ខាងគ្រហស្ថមានដែរ តែតិចតួចស្ដួចស្ដើងណាស់
ក្នុងព្រះពុទ្ធ- សាសនាសមណៈគោតមយើងនេះ ឃើញមានតែ រូបគឺ ព្រះបាទសុទ្ធោទនៈជាពុទ្ធបិតា
១, សន្តតិមហាម ពាហិយៈ ១
នេះឃើញបានសម្រេចអរហត្តខាងគ្រហស្ថ តែ មិនតាំងនៅអស់មួយជីវិតទេ ។
បុ. ហេតុអ្វីបានជាគ្រហស្ថ
បានសម្រេចអរហត្តហើយ មិនតាំងនៅអស់មួយជីវិត ?
វិ. គ្រហស្ថបានសម្រេចអរហត្តហើយ
មិនតាំងនៅអស់ មួយជីវិតនោះ ព្រោះខ្លួនជាហិនភេទ ភេទថោកទាប នៅបាន យ៉ាងយូរត្រឹម ៧ ថ្ងៃ
លុះតែចេញបព្វជា្ជ ទើបតាំងនៅអស់មួយ ជីវិតបាន ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
១ ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ
៣ យ៉ាង (edu4kh.com)
២ ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ
៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
៣ ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ
៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
៤ ប្រស្នាធម្មវិភាគ
បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)
៥ ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង
(edu4kh.com)
៦ ប្រស្នាធម្មវិភាគ ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!