សំនួរធម្មវិភាគ សាមញ្ញលក្ខណៈ ៣ យ៉ាង

 សាមញ្ញលក្ខណៈ ៣ យ៉ាង

១- អនិច្ចតា សភាពជារបស់មិនទៀង។

២- ទុក្ខតា សភាពជាទុក្ខ។

៣- អនត្តតា សភាពមិនមែនជារបស់ខ្លួន ។

អធិប្បាយសង្ខេប

របស់ដែលបច្ច័យតាក់តែងឱ្យមានឱ្យកើតឡើង ទោះបីមានវិញ្ញាណក្តី មិនមានវិញ្ញាណក្តី ឈ្មោះថាសង្ខារ។ សង្ខារនេះមានលក្ខណៈកើតឡើងជាខាងដើម ប្រែប្រួលទៅក្នុងកណ្តាល បែកធ្លាយឬរលត់ទៅក្នុងទីបំផុតស្មើគ្នាទាំងអស់ទើបឈ្មោះថា សាមញ្ញលក្ខណៈ។ ដែលហៅថាជាត្រៃលក្ខណៈ ដោយហេតុថា សង្ខារអម្បាលម៉ាណនោះ ធ្លាក់នៅក្នុងលក្ខណៈបីប្រការ គឺ ៖ មិនទៀង ជាទុក្ខ ជាអនត្តា ព្រោះលក្ខណៈ របស់សង្ខារមាន៣ប្រការដូច្នេះ។

បុ. សាមញ្ញលក្ខណៈទាំង ៣ យ៉ាងនេះ មានសេចក្ដី អធិប្បាយដូចម្តេច?

វិ. ឧបាទិន្នកសង្ខារ គឺសង្ខារដែលមានវិញ្ញាណគ្រប់គ្រង ដូចជាមនុស្សនិងសត្វតិរច្ឆានជាដើម សូម្បីមានពណ៌សម្បុរ ខ្មៅ ស វែង ខ្លី ខ្ពស់ ទាបផ្សេងគ្នាយ៉ាងណាក៏ដោយចុះ រមែង ធ្លាក់ទៅក្នុងអំណាចលក្ខណៈទាំង ៣ យ៉ាងគឺ មិនទៀង ជាទុក្ខ ជាអនត្តា ស្មើគ្នាទាំងអស់ ។ 

អនុបាទិន្នកសង្ខាគឺសង្ខារដែលមិនមានវិញ្ញាណគ្រប់គ្រង គឺជារបស់ដែលមនុស្សតាក់តែងឡើង ដូចជាកុដិ វិហារ សាលាជាដើម រមែងធ្លាក់ទៅក្នុងអំណាចនៃលក្ខណៈ ៣ យ៉ាង ដូចគ្នា សាមញ្ញលក្ខណៈ ប្រែថាលក្ខណៈស្មើគ្នា; ត្រៃលក្ខណៈ ប្រែថា លក្ខណៈ ៣ រួមសេចក្ដីទៅថា សង្ខារទាំងអម្បាលនេះ មានលក្ខណៈស្មើគ្នាទាំង ៣ គឺ មិនទៀង ជាទុក្ខ ជាអនត្តា ដូច គ្នាទាំងអស់ ។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២ យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)

ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកពួក៣ សុចរិត ៣ យ៉ាង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ១០ ដល់ ៣៤ (edu4kh.com)

ប្រស្នាធម្មវិភាគ អំពីអកុសលមូល និងកុសលមូល ៣យ៉ាង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ២៥០ - ២៥៤ (edu4kh.com)

សំនួរធម្មវិភាគ អំពីសប្បុរិសប្បញ្ញត្តិ ៣ យ៉ាង មានសំដែងនៅក្នុង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ១២២ (edu4kh.com)

១០ ប្រស្នាធម្មវិភាគ អបណ្ណកប្បដិបទា បដិបត្តិមិនខុស ៣ យ៉ាង សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ ៣០ ដល់ ៣៣ លេខយោងទី១៦ (edu4kh.com)

១១ សំណួរធម្មវិភាគ បុញ្ញកិរិយាវត្ថុ ៣ យ៉ាង មានសំដែងក្នុង សុត្តន្តបិដក អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ ទំព័រ១៦៨ (edu4kh.com)

១២ សំនួរធម្មវិភាគ សាមញ្ញលក្ខណៈ ៣ យ៉ាង (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me