សំនួរធម្មវិភាគ វុឌ្ឈិធម៌ ធម៌ជាគ្រឿងចម្រើន ៤ យ៉ាង

 

វុឌ្ឈិធម៌ ធម៌ជាគ្រឿងចម្រើន ៤ យ៉ាង

១- សប្បុរិសូបសំសេវៈ សេពគប់សប្បុរស គឺលោកប្រព្រឹត្ត ល្អដោយកាយវាចាចិត្ត។

២- សទ្ធម្មស្សវនៈ ស្តាប់ពាក្យប្រៀនប្រដៅរបស់លោកដោយគោរព។

៣- យោនិសោមនសិការៈ ត្រិះរិះឱ្យស្គាល់របស់អាក្រក់ ដោយឧបាយដែលត្រូវ។

៤- ធម្មានុធម្មប្បដិបត្តិ ប្រព្រឹត្តធម៌សមគួរដល់ធម៌ ដែល បានត្រិះរិះឃើញហើយ។

មានសំដែងក្នុង សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កៈនិបាត ចតុត្ថភាគ ទំព័រ២៦២។

ធម៌៤យ៉ាងនេះពិតមែនជាគ្រឿងនាំឱ្យចំរើន តែជាធម៌សាមគ្គី មានកិរិយាជាប់ដល់គ្នានិងគ្នា បើយើងយកតែណាមួយមនបដិបត្តិ ក៍រមែងមិនបានសេចក្តីចម្រើនពេញទីដែរ។ លុះតែបដិបត្តិគ្រប់ចំនួនទាំង៤ គឺតាំងតែខទី១ រហូតដល់ខាងចុងបង្អស់គ្រប់បរិបូណ៌ ទើបបានទទួលសេចក្តីចម្រើន សមដូចគោលបំណង។ ដោយហេតុថា ធម៌៤យ៉ាងនេះ ជាគ្រឿងនាំសេចក្តីចម្រើនដល់អ្នកបដិបត្តិយ៉ាងនេះ ទើបឈ្មោះថា វុឌ្ឈិធម៌ ប្រែថាធម៌ជាគ្រឿងចម្រើនដូច្នេះ។

 

បុ. វុឌ្ឍធម៌ ប្រែថាដូចម្តេច ?

វិ. ប្រែថា ធម៌ជាគ្រឿងចម្រើន ។

បុ. ចូរអធិប្បាយវុឌ្ឍធម៌ទាំង៤នោះមកមើល តើចំរើនដូចម្តេច ?

វិ. ការសេពគប់សមាគមនឹងសប្បុរស គឺលោកអ្នកប្រព្រឹត្ត ល្អដោយកាយវាចាចិត្តនោះ ជាហេតុឱ្យបានស្តាប់ពាក្យប្រៀនគេចវេះចៀសវាងអំពីផ្លូវប្រដៅរបស់លោក, ការបានឮបានស្តាប់ជាហេតុឱ្យសេចក្ដីគិត ឬជាហេតុឱ្យមានគំនិត, កាលបើដឹងខុសត្រូវហើយ ជាហេតុ ឱ្យប្រព្រឹត្តធម៌ដ៏សមគួរដល់ធម៌ អាក្រក់ខិលខូច ឧបាយបណ្តុះបណ្តាលសេចក្ដីចំរើនដល់ ខ្លួនទាំងអស់ ដូច្នេះធម៌ទាំង ៤ ប្រការនេះ ទាក់ទងអាស្រ័យ គ្នាដោយហេតុនឹងផលគួរសាធុជនប្រកបឱ្យមានបរិបូណ៌ឡើង រមែងបានសេចក្ដីចម្រើនតាមសមគួរដល់ការប្រតិបត្តិ,ការសេពសមាគមចាត់ជាការសំខាន់មួយ ជាហេតុខាងដើម គួរជ្រើសរើសគប់នឹងលោកជាសប្បុរសដូចបានពោលមកហើយ ព្រោះការសេពគប់សម្ភព គ្នា អាចជ្រួតជ្រាបនិស្ស័យ ចិត្តថ្លើម រហូតដល់សេចក្តីប្រព្រឹត្តឱ្យដូចគ្នាបាន ។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ រតនៈ៣យ៉ាង ព្រះពុទ្ធ១ ព្រះធម៌១ ព្រះសង្ឃ១ (edu4kh.com)

ប្រស្នាធម្មវិភាគរតនៈ ៣យ៉ាង ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)

ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ២យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ ឱវាទរបស់ព្រះពុទ្ធ ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ តិកពួក៣ សុចរិត ៣ យ៉ាង (edu4kh.com)

ប្រស្នាធម្មវិភាគ អំពីអកុសលមូល និងកុសលមូល ៣យ៉ាង (edu4kh.com)

សំនួរធម្មវិភាគ អំពីសប្បុរិសប្បញ្ញត្តិ ៣ យ៉ាង (edu4kh.com)

១០ ប្រស្នាធម្មវិភាគ អបណ្ណកប្បដិបទា បដិបត្តិមិនខុស ៣ យ៉ាង (edu4kh.com)

១១ សំណួរធម្មវិភាគ បុញ្ញកិរិយាវត្ថុ ៣ យ៉ាង (edu4kh.com)

១២ សំនួរធម្មវិភាគ សាមញ្ញលក្ខណៈ ៣ យ៉ាង (edu4kh.com)

១៣ សំនួរធម្មវិភាគ វុឌ្ឈិធម៌ ធម៌ជាគ្រឿងចម្រើន ៤ យ៉ាង (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me